ម្នាក់ៗរំភើបចង់ហោះ! ទៅញ៉ាំម្ហូបឆ្ងាញ់ៗ Free ហើយ ស្រាប់តែឈ្នះរង្វាន់ ខ្លះបានខ្សែកពេជ្រ ទៅលេងជប៉ុន iPhone 14 Pro Max

សំឡេងហ៊ោកញ្ជៀវបានលាន់កងរំពងពេញអគារនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោយពិធីករ-ពិធីការិនី ដែលមានកញ្ញា ហេង កែវនីតា និងលោកជា វណ្ណារិទ្ធិ បានប្រកាសអ្នកឈ្នះរង្វាន់ពិសេសៗ ជាច្រើនរង្វាន់ក្នុងពិធីជប់លៀងដ៏ធំមួយដែលរៀបចំឡើងក្រុមហ៊ុន Toyota Cambodia ។

ក្រោមបរិយាកាសដ៏រីករាយកាលពីរាត្រីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota Cambodia បានរៀបចំកម្មវិធីជួបជុំអតិថិជនរបស់ខ្លួនយ៉ាងពិសេស ពិសារភោជនាអាហារឆ្ងាញ់ៗ អមជាមួយការប្រគំតន្ត្រី ដែលមានការចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះ ថុល សុភិទិ និងកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង មាស សុខសោភា ព្រមទាំងមានការសម្ដែងពិសេសៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះនៅក្នុងពិធីជប់លៀងដ៏អធឹកអធម រាត្រីពេជ្រ Toyota Cambodia (Shining Night) បានធ្វើការចាប់ឆ្នោតជូនដល់អតិថិជនខ្លួន ដើម្បីជាការថ្លែងអំណរគុណ ចំពោះការគាំទ្រកន្លងមក។ ក្នុងនោះរួមមាន អ្នកឈ្នះរង្វាន់ iPhone14 pro max ចំនួន ២០រង្វាន់, ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន សម្រាប់មនុស្ស២នាក់ ចំនួន ១៥រង្វាន់, ឈុតខ្សែកពេជ្រតម្លៃ ៥០០០ដុល្លារ ចំនួន ២រង្វាន់ និងកាន់តែអស្ចារ្យនោះ គឺរង្វាន់ឈុតខ្សែកពេជ្រ តម្លៃ ១ម៉ឺនដុល្លារ។

អ្នកមានសំណាងបានឈ្នះខ្សែកពេជ្រ តម្លៃ ៥០០០ដុល្លារ ដោយផ្ដល់កិត្តិយសចាប់ឆ្នោតពីសំណាក់លោក រីយ៉ូជិ ហ្វ៊ូជីតា អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) រួមមាន៖ ទី១ បានទៅលើឈ្មោះ កុយ ណារី មកពីខេត្តកំពង់ចាម ទី២ បានទៅលើឈ្មោះ សឿ ចរិយា មកពីខេត្តត្បូងឃ្មុំ។ ចំណែកឯរង្វាន់ដ៏ពិសេសជាងគេគឺខ្សែកពេជ្រតម្លៃ ១ម៉ឺនដុល្លារ ដែលផ្ដល់កិត្តិយសចាប់ឆ្នោតពីសំណាក់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានទៅលើអ្នកខេត្តកំពង់ស្ពឺ គឺអ្នកស្រី អ៊ីម ស្រីនិច។

អ្នកដែលបានឈ្នះរង្វាន់គ្រប់រូបបានបង្ហាញនូវក្ដីរំភើបក្រៃលែង រីឯអតិថិជន ដែលមិនទាន់មានសំណាងក៏បានបង្ហាញនូវទឹកមុខញញឹមរីករាយ ព្រោះបានចូលរួមកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ ពិសារអាហារឆា្ងញ់ៗ ទស្សនាការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ ក្រោមបរិយាកាសដ៏រីករាយ។

ថ្លែងនៅក្នុងឱកាសនោះផងដែរ លោកឧកញ៉ា គង់ នួន ជាប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿទុកចិត្តទៅលើគុណភាព ក៏ដូចជាសេវាកម្មរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា សេវាកម្មផ្លាស់ប្ដូររថយន្តថ្មី សេវាកម្មផ្លាស់ប្ដូរគ្រឿងបន្លាស់រថយន្ត សេវាកម្មបង់រំលស់ពី Toyota Finance សេវាកម្មដោះដូររថយន្តចាស់យករថយន្តថ្មី និងចុងក្រោយគឺសេវាកម្មជួលរថយន្ត។ បន្ថែមលើពីនេះលោកឧកញ៉ាក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានខិតខំបំពេញការងារ ដែលបានផ្ដល់សេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជននាពេលកន្លងមកនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ