គណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា NOCC បានប្រកាសជាសាធារណៈហើយ ពីការដកខ្លួនពី ស៊ីហ្គេម ២០២៥ ត្រលប់មកមាតុភូមិវិញ ដោយសារបារម្ភពីកត្តា សុវត្ថិភាពអត្តពលិក។

តាមរយៈលិខិតទៅកាន់ នាយកប្រតិបត្តិនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី ១០ ខែធ្នូនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា៖
“ក្នុងនាមគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា យើងខ្ញុំសូមអភ័យទោសក្នុងការជម្រាបជូនថា ដោយសារតែការព្រួយបារម្ភយ៉ាងខ្លាំង និងសំណើពីក្រុមគ្រួសារអត្តពលិករបស់យើងដែលស្នើសុំឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញជាបន្ទាន់ NOCC មានភាពចាំបាច់ក្នុងការដកខ្លួនគណៈប្រតិភូទាំងអស់ ហើយរៀបចំការវិលត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដើម្បីសុវត្ថិភាព។
ការសម្រេចចិត្តនេះគឺធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងល្អិតល្អន់។ យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះបដិសណ្ឋារកិច្ច ភាពកក់ក្តៅ និងស្មារតីកីឡា ដែលTHASOC និងគណៈកម្មាធិការអូឡាំពិកជាតិថៃ (NOCT) បានផ្តល់ជូនអត្តពលិករបស់យើង ក្នុងកំលុងការស្នាក់នៅកន្លងមក។ យើងខ្ញុំសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបង្កឡើងដោយការចាកចេញបន្ទាន់នេះ និងអរគុណចំពោះការយោគយល់ និងការគាំទ្ររបស់អ្នក”។
ការប្រកាសដកខ្លួនរបស់ កម្ពុជា គឺបានធ្វើឡើងបន្ទាប់ពី បានចូលរួមបង្ហាញក្បួនក្នុងពិធីបើកជាផ្លូវការ និងបំពេញគ្រប់លក្ខន្តិកៈ គ្រប់ឯកសារផ្លូវការ ជូន គណៈកម្មការកីឡាអាស៊ីអាស៊ីអាគ្នេយ៍ Sea Games ចប់សព្វគ្រប់ ដែលនេះ បានបង្ហាញពី វិជ្ជាជីវៈ ស្មារតីកីឡា និងទំនួសខុសត្រូវដ៏ពេញលក្ខណៈ ការគោរព ផ្ដល់តម្លៃចំពោះមិត្ត ប្រជាជាតិអាស៊ាន ៕
























Account
Security
Favourite Content