ពិតជាមោទកភាពសម្រាប់កម្ពុជា ខណៈដែលតារាសម្ដែងប្រុសស្រីដែលមានសញ្ជាតិខ្មែរប៉ុន្មានរូបនេះ កំពុងបង្ហាញវត្តមានលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍មហោស្រពលំដាប់អន្តរជាតិ Festival Du Canne នៅឯប្រទេសបារាំង។

មហោស្រពភាពយន្តកាន ២០២៦ ដែលរៀបចំធ្វើនៅឯទីក្រុងកាន ប្រទេសបារាំង បានផ្ញើលិខិតអញ្ជើញជាផ្លូវការដល់តារាសម្ដែងកម្ពុជា ៣ រូប រួមមាន៖ Lyer Von Vita Vong និង Kong Vollak ដើម្បីចូលរួមសម្ពោធភាពយន្តខ្នាតវែងរឿង «តោពីរ» ឬ Promised Spaces ខណៈដែលអ្នកទាំងបីជាតួសម្ដែងក្នុងខ្សែភាពយន្តមួយនេះផ្ទាល់។ គួរឱ្យដឹងថា ភាពយន្តខ្នាតវែងមួយនេះត្រូវបានដឹកនាំសម្ដែងដោយ Director ជនជាតិបារាំងលោក Ivan Markovic ហើយត្រូវបានជ្រើសរើសចាក់ចាក់បញ្ចាំងក្នុងកម្មវិធី Acid នៃមហោស្រពភាពយន្ត កាន។ ដោយឡែក ការបង្ហាញវត្តមានរបស់អ្នកទាំង ៣ លើកម្រាលព្រំក្រហមនាពេលនេះជាសាក្សីនៃភាពជោគជ័យមួយក្នុងវិស័យភាពយន្តសម្រាប់តារាសម្ដែងដែលមានទេពកោសល្យ អមដោយភាពយន្តដែលមានគុណភាព ហើយនេះគឺជាកិត្តិយសដ៏ពិតប្រាកដមួយសម្រាប់សិល្បកររបស់កម្ពុជាផងដែរ។






យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍មហោស្រព កាន ២០២៦ នេះដែរក៏ឃើញមានវត្តមានអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ , តារាបង្ហាញម៉ូត កុយ អេនណា និងតារាសម្ដែង-ផលិតករភាពយន្ត ខ្មែរ-អាមេរិក Chanthy Sok ព្រមទាំងអ្នកនិពន្ធ និងជាសហគ្រិនស្រ្តីឆ្នើមកម្ពុជាលោកស្រី អ៊ុង ពីយ៉ាណេ ក៏បានបង្ហាញវត្តមានចូលរួមផងដែរ៕
រូបភាព ៖ LÁCID & Vandy Piseth























Account
Security
Favourite Content