ស្គាល់ផ្លូវ 60 ម៉ែត្រ(សៀមរាប) ឋានសួគ៌នៃអាហារតាមដងផ្លូវ ឬ នៅ?

នឹកចង់ញ៉ាំអាហារតាមដងផ្លូវ (Street food) ច្រើនមុខ តែមិនចង់ជិះពីមួយកន្លែងទៅមួយកន្លែងមែនទេ? កន្លែងមួយនេះ មានអាហារប្លែកៗច្រើនមុខណាស់ ជាប្រភេទអាហារសាមញ្ញៗច្រើនយ៉ាងច្រើនជម្រើស តែរសជាតិ និងតម្លៃពិតជាសមរម្យ។

នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប តាមបណ្តោយផ្លូវ 60 ម៉ែត្រ ឬ អ្នកខ្លះហៅថា ផ្លូវអង្គរឃ្យុងយូ ជាមួយនឹងឈ្មោះផ្លូវការ «វិថីសម្ដេចវិបុលបញ្ញា សុខ អាន» (ខាងកើតរង្វង់មូលអប្សរា) ពេលល្ងាច លោកអ្នកនឹងឃើញមានបណ្តុំនៃរទេះ ក៏ដូចជាតូបអាហារជាច្រើន ដែលមានទាំងអាហារស្រស់ៗ​ អាហារចម្អិនភ្លាមៗ អាហារឆ្អិនស្រាប់ ព្រមទាំងភេសជ្ជៈជាច្រើនជម្រើស។

មួយផ្នែកដំបូងគេ ដែលអ្នកនឹងឃើញ (ផ្លូវកណ្តាល) សម្បូរទៅដោយផ្លែឈើស្រស់ៗមានទាំងមិនទាន់បក និងបកស្រាប់ដាក់លើចាន និងត្រូវបានវេចខ្ចប់យ៉ាងស្អាត បង្អែមខ្មែរយើងដូចជា នំផ្លែអាយ និង នំបាក់បិន ព្រមទាំងអាហារកំដរមាត់ផ្សេងទៀតដូចជា ចង្រិត-កន្តេះឡង់លីង ខ្យង-ខ្ចៅស្ងោរ ពោតស្ងោរ ពងមាន់អាំង នំរ៉ូទី នំក្រៀប។ល។

ទិញនៅទីនេះហើយ អាចយកទៅញ៉ាំនៅកន្លែងផ្សេង ឬ ញ៉ាំនៅកន្លែងអង្គុយ ដែលគេបានរៀបចំនៅខាងមុខក៏បានដែរ។

បើក្រឡេកទៅផ្លូវខាងៗវិញ ភាគច្រើនជាប្រភេទអាហារអាំង ដែលមើលទៅមានផ្សែងហុយៗ ក្លិនឈ្ងុយៗទាក់ទាញចំណាប់អារម្មណ៍អ្នកទិញជាខ្លាំង មានដូចជាកោះ-ថ្លើម ក្រួច កង្កែបបោក ត្រី គូថមាន់ និងប្រហិត ជាដើម។

បន្តដំណើរទៅមុខផុតពីផ្សារសម្លៀកបំពាក់តាមដងផ្លូវ (Street Market) ជាខ្សែនៃតូបអាហារបន្តៗគ្នា ដែលភាគច្រើនបម្រើនូវអាហារចម្អិនភ្លាមៗ។ គ្រាន់តែដើរចូលទៅរកកន្លែងអង្គុយ កុម្ម៉ង់អាហារ រង់ចាំបន្តិច អាចញ៉ាំបានហើយ! ហើយមុខម្ហូបមានទៅតាមតូបផ្សេងៗគ្នា ក្នុងនោះមានបាញ់ឆែវ សាច់គោអាំង សង្វាក់ នំបញ្ចុក ខួរចំហុយ បុកល្ហុង ពងមាន់ដុត ប្រហិតបំពង នំប៉័ងលាបប៊័រ លៀសឆាលើចានដែក ពងទាកូនបំពង ពងក្រួចស្ងោរ ពងទាកូនស្ងោរ នំគ្រក់ ។ល។

បន្ថែមពីលើជម្រើសអាហារ អ្នកក៏មានជម្រើសនៃការអង្គុយផងដែរ អាចអង្គុយលំហែនៅខាងក្រៅ​ (outdoor) លើកន្ទេលតាមដងផ្លូវខាងៗ ឬ កៅអីទាបៗនៅក្នុងរោងអាហារ (indoor) តែម្តងក៏បានដែរ។

ក្រៅពីកន្លែងញ៉ាំអី ក៏នៅមានកន្លែងទិញសម្លៀកបំពាក់ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួន និងកន្លែងសម្រាប់ក្មេងលេងផងដែរ ដែលអាចឲ្យលោកអ្នកចំណាយពេលល្ងាចជាមួយនឹងមិត្តភក្តិ ឬ ក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយ។

អ្នកដែលចូលចិត្តញ៉ាំច្រើនមុខ ហើយភ្លក្សរសជាតិថ្មីៗប្លែកៗ ពេលមកដល់ទីនេះ កុំភ្លេចទប់ចិត្តទប់អារម្មណ៍ផងណា៎!

——-

ទីតាំង ៖ https://goo.gl/maps/mMpvsGS6oWb7JELU6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម