ចៀសវាង​លក់​មុខ​ពេល Frist Date ទេ គួរ​​កុំហៅអាហារ​ប៉ុន្មាន​មុខ​នេះ​មក​ញ៉ាំជាមួយ​គេ

អ្នកទាំងអស់មានចាប់ខ្លួនថាពេលមានស្នេហាដំបូងអ្វីៗនៅក្បែរខ្លួនយើងបានប្រែពណ៌ជាផ្កាឈូកអត់? ​ពេលខ្លះសូម្បីមេឃក៏មើលចេញជា Pink world ដែរ ហើយទម្រាំ​បាន​ជោគជ័យ​ក្នុងវិថី​ស្នេហា​មួយៗ មិនមែនជាការងាយទេ។ ​ក្នុងពេល​កំពុងមាន​ស្នេហា​​អ្នកទាំង​អស់​ជៀសមិន​ផុតពី ការណាត់ ជួប លើកដំបូង ឬយើងនិយមហៅថា First Date ដែរ។ មិនថាខាងប្រុស ឬខាងស្រី​ទេតែងតែ​គិតអំពី ការស្លៀកពាក់​ជាមុនថាគួរស្លៀកអីទៅ​ date ដើម្បី​ឱ្យសក្ដិសម។ បន្ទាប់ពី​សម្លៀក​បំពាក់​ហើយ អ្វីដែល​គ្រប់​គ្នា​ភាគច្រើន​អាច​នឹង​ឈឺក្បាល​គឺ​មិន​ដឹង​ថាត្រូវ​ជ្រើសរើស​មុខម្ហូប ឬកុម្ម៉ង់​ម្ហូបបែបណាពេល First Date ព្រោះម្ហូប​មាន​ច្រើន​មែនទែន មិនដឹង​​យកមួយ​ណាទុក​មួយណា។ ម៉ោះ! កុំឱ្យឈឺក្បាលច្រើន AMS នឹងមក​ប្រាប់​ពីម្ហូបប៉ុន្មាន​ប្រភេទដែល​អ្នក​ទាំងអស់​គ្នា​មិន​គួរ​កុម្ម៉ង់ពេលណាត់ជួបគ្នាដំបូងទេ។

១. ស៊ូស៊ី

Sushi Set: sushi and sushi rolls on blue background

យើងបាន​ដឹងហើយស៊ូស៊ីមានច្រើនមុខច្រើនប្រភេទខុសៗគ្នា ប្រៀប​ដូចជា​មនុស្ស​ដែល​មានចំណូល​ចិត្ត​និង​ទម្លាប់ខុសៗគ្នាដែរ។ ការញ៉ាំស៊ូស៊ីប្រហែលជាចំណង់ចំណូលចិត្តសម្រាប់អ្នកចេះកាន់ចង្កឹះ តែ​សម្រាប់​អ្នក​អត់ចេះ​កាន់ចង្កឹះវិញប្រហែលវាបានក្លាយជាឧបសគ្គសម្រាប់ពួកគេទៅហើយ។ អ្នក​ទាំង​អស់​គ្នាសាកស្រមៃ​ទៅមើល​ថា​ប្រសិន​បើ​ដៃគូ​យើង​ជា​អ្នកមិនសូវចេះកាន់ចង្កឹះ ហើយ​ពេល​កំពុងញ៉ាំ​ស្រាប់តែគេ​ធ្វើឱ្យធ្លាក់​ដុំស៊ូស៊ីចូលក្នុងចានទឹកស៊ីអ៊ីវហើយប្រឡាក់ខោអាវ វានឹង​ក្លាយ​ការ​ណាត់​ជួបដ៏​រញ៉េរញ៉ៃមិនខាន។

២. មី ឬប្រភេទអាហារដែលមានសរសៃវែងៗ

ពេលញ៉ាំមី ឬគុយទាវប្រាកដណាស់ថាតិច ឬច្រើនវាតែងតែប្រលាក់ជាមិនខាន ព្រោះ​នៅពេល​យើង​កំពុង​តែ​បឺតសរសៃមី ឬគុយទាវកន្ទុយដែលវានៅពីក្រោយនឹងគ្រវីគ្រវាត់ជាមិនខាន។ ទឹកស៊ុប​​ដែលនៅ​ជាប់នឹងសរសៃ​មីនោះប្រាកដជាខ្ទាតមកប៉ះអាវ ឬរ៉ូប​ដែល​មើល​ទៅប្រៀប​ដូចជា​មនុស្ស​ដែល​គ្មាន​សណ្ដាប់ធ្នាប់​យ៉ាងដូច្នោះដែរ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ហៅញ៉ាំក៏បាន តែត្រូវ​ប្រាកដ​ខ្លួនឯង​ថាអ្នកទាំង​អស់គ្នា​អាច​ញ៉ាំក្នុង​​កាយវិការដ៏សមរម្យបំផុត។ បើបា​ន​ញ៉ាំ​ហើយ​តឹង​ចិត្ត គួរតែ​កុំ​ញ៉ាំអី គិត​បែប​ហ្នឹងអត់?

៣. ឆ្អឹងជំនីរ

Barbecued ribs with tomato sauce and a carving hatchet. On wooden background.

ប្រសិនបើបានឆ្អឹងជំនីរអាំងឈ្ងុយៗ ផ្អែមប្រៃៗ ហឹរៗ មិនដឹងជាល្អហើយឆ្ងាញ់យ៉ាងណាទេ តែពេល first date មិនមែន​ជាពេលដែលអ្នកទាំងអស់ទៅអង្គាមឆ្អឹងជំនីរនោះទេ ព្រោះអ្នក​ទាំងអស់គ្នា​មិនមែន​មានពេល​ត្រឹមតែមួយថ្ងៃ​នេះ​ដើម្បីញ៉ាំឆ្អឹងជំនីរឯណា។ មួយវិញទៀត ពេល​​ញ៉ាំឆ្អឹងជំនីរ យើងមិន​អាចប្រើសម ឬស្លាបព្រាបានទេ គឺមានតែប្រើដៃតែប៉ុណ្ណោះទើបឆ្ងាញ់ ដូចនេះ​ការញ៉ាំ​បែបនេះនឹង​ធ្វើឱ្យដៃយើងប្រឡាក់ ហើយ​វាក៏ធ្វើឱ្យដៃគូ​យើងមើល​មកយើងដូច​ជាសត្វ​អ្វីមិនដឹង​ពេលអង្កៀម​ឆ្អឹងជំនីរបែបនេះ។​

៤. អាហារហឹរ

មិនប្រាកដ​ថាមនុស្សគ្រប់គ្នាចូលចិត្តញ៉ាំហិរនោះទេ អាចមានអ្នកខ្លះមានប្រតិកម្មជាមួយម្ទេស ឬជាតិហិរផ្សេងៗដែលធ្វើឱ្យគេឡើងកន្ទួល រមាស់ និងអាការៈផ្សេងៗទៀត។ ប្រសិនបើសង្សារ ឬដៃគូ​របស់​យើង​ព្យាយាម​និយាយ​ទាំង​ដែល​មាត់​ គេហឹរ​ឡើង​រីកស្ទើរតែផ្ទុះទៅហើយ អ្នកទាំងអស់​គ្នាប្រាកដជាអាណិត និងមិនដាច់ចិត្តនោះទេ។ មូលហេតុទើបអ្នកទាំងអស់គ្នាមិនគួរ order ម្ហូប​ដែលមានរសជាតិហឹរក្នុងពេល First date ព្រោះវា​អាចធ្វើឱ្យមាន​ភាពល្អក់កករក្នុង​ទំនាក់ទំនង​ស្នេហាមួយ​ផ្នែក​ដែរ។

៥. ខ្ទឹម

មិនបាច់ប្រាប់ក៏អ្នកទាំងអស់គ្នាដឹងដែរមែនអត់ថាពេលញ៉ាំ​ខ្ទឹម​ហើយវាមាន​ក្លិនបែបណា។ អ្នកទាំង​អស់គ្នា​សាកស្រមៃ​ទៅមើល​ថា​ពេល​ណាត់​ជួប​គ្រា​ដំបូង​របស់​យើង ហើយ​យើង​បាន​រៀបចំ​ខ្លួន​សឹង​តែ​ល្អឥតខ្ចោះ ត្រៀមរួចរាល់នូវបាច់ផ្កាដ៏ធំមួយ និងកាដូមួយទៀតតែស្រាប់តែពេលញ៉ាំហើយ យើង​ត្រូវ​និយាយ​សុំស្នេហ៍គេ​ជា​ផ្លូវ​ការ​ ហើយ​គ្រាន់តែហាមាត់ក៏ដៃគូយើងធ្វើមុខជូរ តើអ្នក​ទាំង​អស់​គ្នាគិត​ថាគួរកុម្ម៉ង់ម្ហូប​ដែលមានខ្ទឹមមកញ៉ាំអត់? ព្រោះ​ខ្ទឹមវាអាចធ្វើឱ្យយើងមានខ្យល់ដង្ហើមមិនល្អ ទោះបី​ជាស្ករកៅស៊ូ​ល្អយ៉ាងណា​ក៏​ដោយ​ក៏​មិន​អាច​ជួយ​បាន​ដែរ។

៦. ការ៉េម​

Delicious ice cream with berries in a bowl

ការ៉េម​ប្រហែល​ជា​បង្អែម​មួយ​មុខដែលអាចធ្វើការណាត់ជួបមួយនេះកាន់តែផ្អែមល្ហែម និង​មាន​ការចងចាំ​មួយ​ដ៏ល្អ។ អ្នក​ទាំងអស់​គ្នា​អាចនឹងឃើញ​ក្នុង​ភាពយន្តជាច្រើន​ដែលតួប្រុសតែងតែ​លួចថើបតួ​ស្រី​ពេលមាត់តួស្រីប្រឡាក់ការ៉េមហើយមែនអត់? តែក្នុង​ជីវិត​ពិត​អ្នក​ទាំងអស់​គ្នាប្រហែលជា​ស្រឡាញ់​បន្ទប់​ទឹក​ច្រើន​ជាង​ហើយ​បន្ទាប់​ពី​ញ៉ាំ​ការ៉េម​ហើយ ព្រោះ​នៅក្នុង​ការ៉េម​មាន​ផ្ទុកនៅជាតិ​ទឹកដោះគោក្នុងនោះ​ដែលមានមនុស្សជាច្រើនញ៉ាំហើយរាក។ ប្រសិនបើអ្នកទាំងអស់អាចខ្ជឹបបានពេញមួយយប់នោះ អ្នកទាំងអស់គ្នាអាចហៅញ៉ាំបានហើយ។

៧. អាហារដែលថ្លៃខ្លាំង

Spoon. A scattering of coins.

កុំយក First Date ធ្វើជាការបង្អួត​របស់អ្នក។ នៅ​ពេល​អ្នកកុម្ម៉ង់​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ពេក​វា​នឹង​ធ្វើឱ្យ​ដៃគូ​របស់​អ្នកមានអារម្មណ៍មិនសូវល្អទៅវិញនោះទេ ពួកគេ​ប្រហែលជា​មិនចង់ញ៉ាំ​អាហារ​ទាំងនោះ​ទៀតទេ ហើយ​ក៏ឆាប់ធុញថប់​នឹង​ការ​ណាត់ជួបនេះដែរ។ ដូចនេះការយល់ចិត្ត និងភាព​ថ្លៃថ្នូរ វាពិតជាកូនសោ​យ៉ាង​សំខាន់​ក្នុងការ​បង្កើតទំនាក់ទំនងស្នេហា៕

ប្រភព៖ INSIDER,SPOON UNIVERSITY



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម