Zhao Lusi ត្រូវបានទូរទស្សន៍រដ្ឋចិន CCTV រិះគន់ចំពោះភាពទន់ខ្សោយផ្នែកវប្បធម៌ និងកង្វះវិជ្ជាជីវៈក្នុងការងារ។

កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន Sina បានរាយការណ៍ថា តារាសម្ដែង Zhao Lusi ត្រូវ បានស្ថានីយទូរទស្សន៍ CCTV រិះគន់ និងចាត់ទុកថាជាតារាវ័យក្មេង “មិនចេះអក្សរ” ខ្វះចំណេះដឹងមូលដ្ឋាន ការអប់រំមានកម្រិត និងអាកប្បកិរិយាមិនសមរម្យនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ។
ព្រមជាមួយគ្នានោះ ទូរទស្សន៍ CCTV បានលុបរាល់ការបង្ហោះទាក់ទងនឹងតារាស្រីវ័យ ២៤រូបនេះ។ បច្ចុប្បន្ន ពាក្យគន្លឹះ “Zhao Lusi” មិនអាចត្រូវបានរកឃើញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ស្ថានីយទូរទស្សន៍នេះទេ។
ជុំវិញបញ្ហានេះ កាលពីឆ្នាំ ២០២២ Zhao Lusi បានថតរឿង “Hu Tong” សម្រាប់ទូរទស្សន៍ CCTV ។ ត្រូវថតរឿងភាគបែបប្រវត្តិសាស្ត្រ ប៉ុន្តែ Zhao Lusi បែរមិនអាចចាំថា តើតួអង្គដែលនាងសម្ដែងស្ថិតក្នុងសម័យកាលណា ហើយមិនចាំថ្ងៃបង្កើតបក្សទៀត។
ប្រការនេះបណ្តាលឱ្យ Zhao Lusi ត្រូវបានគេវាយតម្លៃថាខ្ជិល មិនបានអាន Script ដោយប្រុងប្រយ័ត្ន និងមិនបានបង្កើនចំណេះដឹងរបស់ខ្លួនឱ្យស៊ីជម្រៅនៅពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ។ ជាលទ្ធផលនាងបានបង្កើតកំហុសជាច្រើនពេលសម្ដែងក្នុងរឿងនេះ។
យោងតាមសារព័ត៌មាន QQ ការរិះគន់ដោយ CCTVនឹងធ្វើឱ្យ Zhao Lusi ប្រឈមមុខនឹងឧបសគ្គក្នុងអាជីព ហើយពិបាកនឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការ និងទ្រង់ទ្រាយធំផ្សេងៗណាស់ ខណៈជាធម្មតាកម្មវិធីរបស់ទូរទស្សន៍រដ្ឋចិនមានសារៈសំខាន់ក្នុងការបញ្ជាក់កម្រិតកេរ្តិ៍ឈ្មោះរបស់សិល្បករចិន។
បញ្ហាតារាវ័យក្មេងចិនខ្វះចំណេះដឹងបានក្លាយជាបញ្ហារសើបមួយក្នុងសង្គមសិល្បៈចិននាពេលថ្មីៗនេះ ហើយមុន Zhao Lusi តារាផ្សេងៗទៀតដូចជា Wang Yibo, ឬ Liu Haocun ក៏ត្រូវបានគេរិះគន់ស្រដៀងៗនេះដែរ។
កើតក្នុងឆ្នាំ ១៩៩៨ Zhao Lusi បច្ចុប្បន្នត្រូវបានគេរាប់ជាតារាសម្ដែងវ័យក្មេងដ៏ល្បីបំផុតមួរូបនៅក្នុងប្រទេសចិន ជាពិសេសបន្ទាប់ពីទទួលបានភាពជោគជ័យនៃរឿងភាគល្បីៗដូចជា “The Romance of Tiger and Rose” (ប្រវត្តិស្នេហ៍ឈិនឈានឈាន), ភាពយន្ត “The Long Ballad” និងភាពយន្ត “Love Like the Galaxy” ជាដើម ៕
























Account
Security
Favourite Content