សេវាពន្ធជាតិកូរ៉េសម្រេចបែបនេះ ក្រោយ Yoo Yeon Seok តវ៉ាលើករណីគេចពន្ធជិត ៥ លានដុល្លារ

សេវេពន្ធជាតិរបស់កូរ៉េខាងត្បូងទទួលស្គាល់ថា ការធ្វើសវនកម្មលើពន្ធរបស់ Yoo Yeon Seok មានចំនួនលើសពីទឹកប្រាក់ពិតដែលតារាប្រុសត្រូវបង់ ដោយការវាយតម្លៃថ្មីនេះបង្ហាញថា ទឹកប្រាក់ដែលលោកត្រូវទូទាត់មានចំនួនត្រឹម ៣ពាន់លានវ៉ុន ឬប្រមាណ ២ លានដុល្លារអាមេរិកប៉ុណ្ណោះ ពីទឹកប្រាក់ចាស់ជាង ៧ពាន់លានវ៉ុន ឬប្រមាណ ៤,៨ ដុល្លារអាមេរិក។

យោងតាម Allkpop នៅថ្ងៃទី១០ ខែមេសានេះ KINGKONG By Starship ទីភ្នាក់ងារបស់តួ​ឯកប្រុសរឿង When the Phone Rings បានចេញមកបញ្ជាក់ថា៖ “បន្ទាប់ពីធ្វើការបកស្រាយជាច្រើន ផ្អែកតាមច្បាប់ពន្ធដែលមានស្រាប់ សេវាពន្ធជាតិបានទទួលស្គាល់ថា Yoo Yeon Seok ត្រូវបានគិតពន្ធផ្ទួនគ្នា។ ចំនួនទឹកប្រាក់ដែល Yoo Yeon Seok ត្រូវបង់ តាមការគណនាពន្ធថ្មីគឺ ៣ពាន់លានវ៉ុន ឬស្នើនឹង​ ២ ០៦០ ០០០ដុល្លារអាមេរិក”។

ទីភ្នាក់ងារមួយនេះបានលើកឡើងពីសាវតាថា ចាប់តាំងពីឆ្នាំ ២០១៥មក តារាប្រុសវ័យ ៤០ឆ្នាំរូបនេះបានចាប់ផ្ដើមធ្វើមាតិកាលើ YouTube និងបន្ថែមការងារផ្សេងទៀត ដូចជានៅក្នុងឧស្សាហកម្មម្ហូបអាហារជាដើម ដោយការពង្រីកសកម្មភាពក្នុងវិស័យកម្សាន្តនេះ ក៏ជាមូលហេតុដែលធ្វើឱ្យលោកបង្កើតទីភ្នាក់ងារថ្មី Forever Entertainment សម្រាប់គ្រប់គ្រងលើការងារថ្មី។

KINGKONG By Starship បានពន្យល់ទៀតថា ដំបូងឡើយសេវាពន្ធជាតិរបស់កូរ៉េខាងត្បូងបានគិតពន្ធលើប្រាក់ចំណូលនេះជាប្រាក់ចំណូលផ្ទាល់ខ្លួន​ ជាជាងប្រាក់ចំណូលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ទើបធ្វើឱ្យថ្លៃពន្ធចាស់មានចំនួនខ្ពស់កម្រិតនេះ។

ជាពិសេស ទីភ្នាក់ងារក៏បានបញ្ជាក់ច្បាស់ៗការពារការយល់ច្រឡំថា ការផាកពិន័យពន្ធរបស់ Yoo Yeon Seok មិនបានកើតចេញពីករណីគេចពន្ធនោះទេ ហើយតារាប្រុសរបស់ខ្លួនក៏បានបង់ពន្ធគ្រប់ចំនួនរួចរាល់ទៅហើយដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។



Leave a Reply

Your email address will not be published.Required fields are marked *