មហាជនខឹងសម្បារដល់ថ្នាក់យកប្រាក់គប់មុខ Yoo Ah In ក្រោយជាប់ពាក់ព័ន្ធរឿងគ្រឿងញៀន

កាលពីថ្មីៗនេះតារាសម្ដែងប្រុសកូរ៉េ Yoo Ah In បានក្លាយជាប្រធានបទក្ដៅគគុក ត្រូវគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ដោយសារតែមានមនុស្សយកប្រាក់គប់ចំកណ្ដាលមុខលោកតែម្ដង អំឡុងពេលត្រៀមចូលផ្ដល់ចម្លើយទាក់ទិននឹងការប្រើប្រាស់គ្រឿងញៀន។  

បើតាមប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា​ អ្នកដែលបានយកប្រាក់គប់មុខលោកនោះគឺហាក់មានកំហឹងខ្លាំង និងបានលើកឡើងចំពោះប្រាក់ដែលគប់នោះទុកឲ្យ Yoo Ah In យកវាទៅ​ចាយវាយក្នុងគុកទៅ។ ទោះជាត្រូវបានគេគប់ប្រាក់ចំមុខ តារាប្រុស Yoo Ah In បន្ដនៅស្ងៀមមិននិយាយ ឬបញ្ចេញប្រតិកម្មអ្វីឡើយ។

ក្នុងអំឡុងពេលផ្ដល់ចម្លើយ តារាប្រុសរូបនេះក៏បានសុំទោសសាជាថ្មីម្ដងទៀត ដែលធ្វើឲ្យអ្នកគាំទ្របារម្ភ និងបង្កបញ្ហាច្រើន។ លោកសុំសន្យារនឹងផ្ដល់ចម្លើយពិតប្រាកដនៅពេលសួរចម្លើយ។

បច្ចុប្បន្ន តារាប្រុស Yoo Ah In កំពុងប្រឈមមុខនឹងការចោទប្រកាន់ទាក់ទិនការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ៨ មុខផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០២០ មក ដោយសារធាតុញៀនទាំងនោះរួមមាន កញ្ឆា ប្រូប៉ូហ្វុល កេតាមីន ហ្សូលភីឌឹម កូកាអ៊ីន និងផ្សេងៗទៀត។ លោកថែមទាំងត្រូវបានគេចោទប្រកាន់ព្យាយាមបំផ្លាញភស្ដុតាងនានាដែលខ្លួនបានប្រព្រឹត្ដផងដែរ។​

លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា Yoo Ah In បានប្រើប្រាស់សារធាតុហាមឃាត់ប្រហែល ២០០ ដង។ តារាសម្ដែងដ៏ល្បីរូបនេះបានចំណាយប្រាក់សរុប​ជាង ៣០ ម៉ឺនដុល្លារលើសារធាតុប្រូប៉ូហ្វុល ដោយមិនរាប់បញ្ចូលសារធាតុហាមឃាត់ផ្សេងទៀតឡើយ។ ចំនួន​នេះ​នឹង​ត្រូវ​ចំណាយ​ក្នុង​រយៈ​ពេល​ប្រហែល ៣ ឆ្នាំ​គឺ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ​ ២០២៣។

គួរបញ្ជាក់ នេះមិនមែនជាលើកទី ១ ឡើយដែលតារាប្រុស Yoo Ah In ត្រូវបានគេគប់ដូច្នេះអំឡុងពេលមកផ្ដល់ចម្លើយ លោកធ្លាប់ត្រូវគេគប់មួយដបម្ដងរួចមកហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម