នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ផលិតកម្ម YG បានបង្ហោះពីរូបភាពថ្មីមួយដែលភ្ជាប់ជាមួយពាក្យពេចន៍ថា “YG NEXT MOVEMENT”។ ក្នុងរូបភាពនោះដែរ បង្ហាញឱ្យឃើញពីរូបមនុស្សស្រីចំនួន ៧ នាក់ ប៉ុន្ដែមិនទាន់ឃើញច្បាស់ថាជានរណាឡើយ ខណៈពួកគេជាសមាជិកក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG។

ក្រុមចម្រៀងនារីថ្មីមួយនេះ នឹងត្រូវផលិតកម្ម YG បញ្ជាក់ប្រាប់ពីព័ត៌មានលម្អិតបន្ថែមនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ។ បកត្រឡប់ទៅកាន់ខែ ឧសភា ឆ្នាំ ២០២១ ផលិតកម្ម YG បានបង្ហើបពីគម្រោងត្រៀមបញ្ចេញក្រុមចម្រៀងនារីថ្មីមួយ ប៉ុន្ដែមិនបានបញ្ជាក់ពីស្ទីល ឬ Concept ណាមួយសម្រាប់ក្រុមចម្រៀងនារីថ្មីឡើយ។
ដូច្នេះរង់ចាំមើលទាំងអស់គ្នាថាសមាជិកក្រុមចម្រៀងនារីថ្មីរបស់ YG ជានរណាខ្លះ៕

























Account
Security
Favourite Content