កាលពីចុងឆ្នាំ ២០២២ ផលិតកម្មយក្ស YG បានប្រកាសថាត្រៀមបញ្ចេញក្រុមចម្រៀងនារីថ្មីមួយដែលមានសមាជិករហូតដល់ ៧ នាក់។ បើតាមព័ត៌មានផ្ទៃក្នុងសមាជិក ៧ នាក់នោះមាន ៤ នាក់ជាជនជាតិបរទេស ហើយ ៣ នាក់ជាជនជាតិកូរ៉េ ២ នាក់ជាជនជាតិថៃ និង ២ នាក់ជាជប៉ុន។
សម្រាប់ក្រុមចម្រៀងស្រីថ្មីនេះ ត្រូវបានផលិតកម្ម YG ហៅថា “Baby Monster”។ មកទល់ពេលនេះ ផលិតកម្ម YG បានបង្ហាញមុខសមាជិកកូរ៉េ ២ នាក់ជាផ្លូវការគឺ Haram និង AhYeon ដែលពួកគេទាំងពីរទើបមានវ័យ ១៥ ឆ្នាំប៉ុណ្ណោះ។ កាលពីយប់មិញថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៣ ផលិតកម្ម YG ក៏បានបង្ហាញមុខសមាជិកទី ៣ ជាផ្លូវការមានឈ្មោះ ChiQiuTa ដែលនាងជាជនជាតិថៃ។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ChiQiuTa មានអាយុទើបតែ ១៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងអាចច្រៀងបានយ៉ាងល្អ និងមានសំឡេងពីរោះរណ្ដំទាក់ទាញខ្លាំងតែម្ដង ធ្វើឱ្យមហាជនឃើញហើយមិនសរសើរមិនបាន។ មិនតែប៉ុណ្ណោះ រូបនាងក៏អាចរាំបានយ៉ាងល្អផងដែរបើទោះជាមានវ័យក្មេងក៏ដោយ។
គួរបញ្ជាក់ថា ChiQiuTa ជាជនជាតិថៃទី ២ ដែលមានឱកាសបានចេញច្រៀងក្នុងផលិតកម្ម YG បន្ទាប់ពី Lisa សមាជិកក្រុម BLACKPINK៕

























Account
Security
Favourite Content