នរណាជំរុញចិត្ត ខាត់ វ៉ៃហាំង ឱ្យផលិតកម្មវិធី «សាកថ្មជីវិត»?

«សាកថ្មជីវិត» ឬ «Battery Life» ជាកម្មវិធីថ្មីសន្លាងមួយដែលតារាសម្តែងឆ្នើមលំដាប់ប្រទេស លោក ខាត់ វ៉ៃហាំង ទើបបង្កើតឡើង នឹងត្រៀមចាក់បញ្ចាំងជូនសាធារណជនទស្សនាឆាប់ៗនេះ។ កម្មវិធីថ្មីដែល វ៉ៃហាំង ចំណាយទាំងកម្លាំងកាយចិត្តផលិត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាការបង្ហាញ​ឱ្យគ្រប់គ្នាដែលមមាញឹកការងារ ឱ្យចេះស្រលាញ់ និងផ្តល់ពេលវេលាដល់ខ្លួនឯង។

តារាសម្តែងដ៏មានប្រជាប្រិយភាពនេះឱ្យដឹងថា ហេតុផលជំរុញឱ្យលោកផលិតកម្មវិធីនេះឡើង គឺដោយសារលោកមើលឃើញថា មនុស្សជុំវិញខ្លួនលោកម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន ស្ទើរតែភ្លេចថាខ្លួនឯងចង់បានអ្វីទៅហើយ ម៉្យាងលោកផ្ទាល់ក៏ចង់មានចំណែកចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងនោះ ក៏សម្រេចផលិតកម្មវិធីនេះឡើងតែម្តង។ 

ហេតុអ្វីដាក់ឈ្មោះកម្មវិធីថា «សាកថ្មជីវិត» ឬ «Battery Life»? គឺព្រោះយើងយកជីវិតយើងផ្ទាល់ខ្លួនមកវិភាគហើយយកមកបញ្ចេញតាមរយៈវីដេអូនោះ ដូច្នេះទើបលោកដាក់ឈ្មោះនេះឱ្យត្រូវចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ តារាសម្តែង ខាត់ វ៉ៃហាំង បញ្ជាក់។ ក្រៅពីការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកហើយនោះ​ កម្មវិធីថ្មីរបស់លោកក៏នឹងបញ្ច្រៀបសារអប់រំចិត្តគំនិតដល់អ្នកទស្សនាផងដែរ។

តួឯកប្រុសស្ទើរគ្រប់រឿងទម្លាយថា កម្លាំងជំរុញចិត្តដ៏ធំឱ្យលោកផលិតកម្មវិធីនេះ គឺគូស្នេហ៍លោក ស៊ីន យូប៊ីន ព្រោះសព្វថ្ងៃលោកមើលឃើញថា យូប៊ីន រវល់ការងារខ្លាំងណាស់ស្ទើរគ្មានពេលឱ្យខ្លួនឯងទេ ហើយកន្លងមកលោកដាស់តឿនគូស្នេហ៍ញឹកញាប់ដែល តែនាងមិនសូវធ្វើតាមទើបលោកបង្កើតកម្មវិធីនេះឱ្យនាងឃើញតែម្តងទៅ។ លោកសង្ឃឹមថា អ្នកគាំទ្រលោក និង យូប៊ីន នឹងគាំទ្រកម្មវិធីមួយនេះ ហើយបន្ទាប់ពីមើលវីដេអូដែលផលិតនោះហើយ គ្រប់គ្នានឹងងាកមកគិតឡើងវិញ ហើយឆ្លៀតពេលខ្លះផ្តល់ក្តីសុខដ៏ខ្លួនឯង ទោះតិចតួចក្តីក៏គួរតែមានពេលធ្វើខ្លះ។

ថ្មីៗនេះ វីដេអូ Trailer ផ្លូវការកម្មវិធី «សាកថ្មីជីវិត» ត្រូវបញ្ចេញជាផ្លូវការលើទំព័រហ្វេសប៊ុក សាកថ្មជីវិត – Battery Life ហើយ។ គួរឱ្យចាប់អារម្មណ៍ វីដេអូនេះបានបង្ហាញឱ្យឃើញតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ធ្វើឱ្យគាំទ្រទទូចចង់ឱ្យកម្មវិធីនេះចាក់បញ្ចាំងឆាប់ៗ។

សូមជម្រាបថា កាលពីចុងឆ្នាំ ២០២២ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ទើបត្រឡប់ពីទទួលពានរង្វាន់នៅប្រទេសថៃ។ ក្នុងនោះ អ្នកទាំងពីរទទួលបានពានរង្វាន់ សរុប ៥ រួមមាន ពានរង្វាន់ពីកម្មវិធី Thailand Digital Award 2022 ចំនួន ៣ ពាន គឺ ពានរង្វាន់តួឯកប្រុស និងតួឯកស្រីតាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ន (ម្នាក់មួយ) ពានរង្វាន់ដៃគូសម្តែងដ៏សាកសមបំផុតរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២២ (មួយ) និងពានរង្វាន់ពីកម្មវិធី THE BEST OF K-BEAUTY AWARD 2022 ចំនួន ២ ពាន គឺ The Best International Actor and Actress 2022 (ម្នាក់មួយ)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក