ម៉ូដអាវប៉ាក់ស សំពត់ហូល/ផាមួងទៅវត្តបិណ្ឌ១ នេះ ប្រណីត និងសមសួនជានារីខ្មែរ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថ្ងៃ​ពុធ ១ រោចខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ ២០២៤ គឺ​ជា​ថ្ងៃ​ដាក់​បិណ្ឌ​​​១ ហើយ​ពុទ្ធបរិស័ទ​បាន​ធ្វើ​ចង្ហាន់​នំចំណី បង្អែមចម្អាប​ទៅ​វត្ត ដើម្បី​ប្រគេន​​ដល់​ព្រះសង្ឃ ជាការឧទ្ទិស​កុសល​ផលបុណ្យដល់​បុព្វការី​ដែល​បាន​ចែក​ឋាន​ទៅ។

សម្រាប់​នារី​ខ្មែរ​ចាស់​ៗ​តែងតែ​ឲ្យ​ស្លៀកពាក់​អាវ​ប៉ាក់​ស សំពត់​ហូល ផាមួង ឬ​សំពត់​បត់​ធម្មតា​ជា​ពណ៌​ខ្មៅ ឬ​ពណ៌​ក្រមៅ ពេល​ទៅ​វត្ត​នា​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ធំ​នេះ​តែ​ម្ដង ព្រោះ​មើល​ទៅ​សមរម្យ និង​ទន់ភ្លន់។ តែ​សម្រាប់​អ្នក​មិន​ទាន់​មាន​ប្រភេទ​សម្លៀកបំពាក់​បែប​នោះ អាច​ជ្រើសរើស​អាវ​ស សំពត់​វែង​ធម្មតា និង​គ្រប់​ម៉ូដ កុំឲ្យ​តែ​ខ្លី​លើ​ជង្គង់។

បើ​ប្រិយមិត្ត​នារី​ៗ​ចង់​បាន​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ស្អាត​មើល​ទៅ​សមសួន អាច​មើល​តាម​តារា​ស្រី​ល្បី​ៗ​ទាំង​ប៉ុន្មាន​រូប​នេះ​បាន ដោយ​ពួកគេ​មាន​ម៉ូដ​អាវ​ប៉ាក់ សំពត់​បទ ព្រម​ជា​មួយ​ផ្កាឈូក​ ផ្កា​ម្លិះថ្វាយ​ព្រះ ពេល​យក​ចង្ហាន់​ទៅ​វត្ត។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំង​អស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ប្រារព្ធ​ឡើង​រៀងរាល់​ថ្ងៃ ១រោច ដល់​ថ្ងៃ ១៥រោច ខែ​ភទ្របទ ជា​ពិធី​បុណ្យ​ដែល​មាន​រយៈពេល​វែង​ជាង​គេ​រហូត​ដល់ ១៥ថ្ងៃ៕ ងាក​មក​មើល​ម៉ូដ​សម្លៀកបំពាក់ ទុក​ទៅ​ដាក់​បិណ្ឌ​២ និង​បិណ្ឌ​បន្ត​បន្ទាប់ទៀត ដូច​ខាងក្រោម​នេះ​វិញ៖

ប្រាសាទ ដាវីន Miss Universe Cambodia 2024 និងគ្រួសារ

រូបភាព៖ សុផល កាត់ដេរ

ភឹម ស្រីនោ Miss Grand Cambodia 2023

រូបភាព៖ FB ភឹម ស្រីនោ

ពិធីការិនី ចាន់ កែវនិមល

រូបភាព៖ FB ចាន់ កែវនិមល

គ្រួសាអ្នកនាង យ៉ាន លីដាន

រូបភាព៖ Belle សម្អាងការ

Leave a Reply

Your email address will not be published. Required fields are marked *