ស្ងាត់ៗ វី ឌីណែត ឡើងស៊េរីរថយន្តទំនើបតម្លៃខ្ទង់ម៉ឺនដុល្លារ មិនឱ្យចាញ់មិត្តរួមអាជីព

មិនឱ្យចាញ់សិល្បករ-សិល្បការិនីរួមវង់សិល្បៈប៉ុន្មានឡើយ ស្ងាត់ៗតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មហង្សមាស វី ឌីណែត ឡើងស៊េរីពីរថយន្ត MG RX5 មកជារថយន្តទំនើប  MG RX5 Reborn 2023 ពណ៌ខ្មៅយ៉ាងមានអំណាច និងបង្ហាញពីភាពជឿជាក់ក្នុងការធ្វើដំណើរបែបទាន់សម័យ។

រថយន្តទំនើបម៉ាក MG RX5 Reborn 2023 ត្រូវគេដឹងថា មានតម្លៃក្រោម ៤០ ០០០ដុល្លារ ជារថយន្តប្រភេទ SUV របស់យីហោ MG ដែលជាម៉ាករថយន្តដ៏ល្បីមានដើមកំណើរពីចក្រភពអង់គ្លេស។

នេះមិនមែនជារឿងចម្លែកអ្វីនោះទេដែលសិល្បករ-សិល្បការិនី ផ្លាស់ប្តូរស៊េរីរថយន្តទំនើបនៅពេលពួកគេមានធនធានសម្បូរហើយនោះ។ តួយ៉ាង បច្ចុប្បន្នសិល្បករ-សិល្បការិនីខ្មែរជាច្រើនប្រើប្រាស់សុទ្ធតែរថយន្តស៊េរីខ្លាញ់គោទំនើបៗ ថែមទាំងផ្លាស់ស៊េរីឡានញឹកញាប់ឱ្យទាន់សម័យទៀតផង។ ដូច្នេះ ការដែលកូនស្រីអធិរាជសំឡេងស្អក ហួរ ឡាវី ផ្លាស់ប្តូររថយន្តឱ្យទាន់សម័យដូចមិត្តរួមអាជីព នោះគឺជារឿងសាមញ្ញធម្មតា។ 

តាមការកត់សម្គាល់ មុនពេលស្រីស្អាតនេះឡើងស៊េរីរថយន្តទំនើបនេះ នាងហាក់ត្រូវប៉ាន់ការងារសិល្បៈខ្លាំង ទាំងការច្រៀងតាមកម្មវិធីខនសឺតថែមទាំងឡើងច្រៀងតាមកម្មវិធីសិល្បៈផ្សេងៗជាច្រើនទៀត។ សូម្បីព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏នាងចូលរួមច្រៀងជាមួយតារាល្បីៗរបស់ហង្សមាសដែរ។

គួររំលឹកផងដែរថា ចាប់តាំងពីក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស វី ឌីណែត មានបទចម្រៀងល្បីៗជាច្រើនដូចជា «ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ» «ស្រីល្ងង់ម្នាក់នេះស្អប់បងហើយ» «យើងខ្លាចបាត់បង់គេ តែគេមិនខ្លាចបាត់បង់យើង» «តុកត្តាក៏ចេះឈឺចាប់» «បើឈឺចាប់ហេតុអ្វីបែកគ្នា» «ហេតុអ្វីកូនក្រមុំបងមិនមែនជាអូន» និងបទពីរោះៗជាច្រើនទៀត។

ជារឿយៗ ឌីណែត តែងតែលេចមុខតាមការប្រគុំតន្ត្រីតាមខេត្ត ជាមួយបទចម្រៀងមនោសញ្ចេតនា និងបទញ៉ាក់កន្ត្រាក់អារម្មណ៍ទៅរាំលេងកម្សាន្តជាមួយហ្វេនៗនៅតាមបណ្តាខេត្ត ជាហេតុធ្វើឱ្យនាងរក្សាបានប្រជាប្រិយភាពខ្ពស់មិនចាញ់សិល្បករផ្សេងទៀតឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ