សំណព្វចិត្តមកដល់ខ្មែរភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញភាពស្និទ្ធស្នាលខ្លាំង ហ្វេនៗអៀនព្រាត

ព្រឹកមិញនេះ ម្ចាស់មកុដ Miss Grand International 2022 កញ្ញា Isabella Menin និងលោកស្រី Teresa Yuphayao Chaivisut (Teresa) បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាដោយសុវត្ថិភាព ដើម្បីត្រៀមចូលរួមកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Cambodia 2023 និងជាអនុស្សាវរីយ៍ថ្ងៃផ្ទេរតំណែងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅឱ្យម្ចាស់ជយលាភីឆ្នាំ២០២៣នេះ ដែលការប្រកួតផ្តាច់ព្រ័ត្រប្រារព្ធឡើងនៅថ្ងៃស្អែកនេះ នៅសាលមហាស្រពកោះពេជ្រ។

គ្រាន់តែ Queen Bella និង លោកស្រី Teresa មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា រួមទាំងម្ចាស់មកុដ Miss Grand Cambodia 2022 ដែលគ្រប់គ្នាដឹងថា ជាសំណព្វចិត្តសំណព្វបេះដូងរបស់ Isabella គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅឈរទន្ទឹងរង់ចាំដំណើរមកដល់នេះយ៉ាងកកកុញពេញបរិវេណច្រកចេញតែម្តង។

ពេលម្ចាស់មកុដ Miss Grand Cambodia 2022 បោះជំហានចេញមកភ្លាម វត្តី ស្ទុះទៅឱបសំណព្វចិត្តជនជាតិប្រេស៊ីលនេះភ្លែតតែម្តង បង្ហាញពីក្តីនឹករលឹក ការយកចិត្តទុកដាក់ ពោរពេញដោយភាពកក់ក្តៅដាក់គ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ អ្នកទាំងស្និទ្ធស្នាលគ្នាខ្លាំងណាស់ ដោយដើរកាន់ដៃគ្នាជាប់រហូត ធ្វើឱ្យហ្វេនៗរំជើបរំជួល និងអៀនជំនួស ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែល Queen Bella កាន់ដៃបណ្តើរជាប់មិនព្រមលែង។

វីដេអូឱបក្រសោបគ្នារវាង Queen Bella និង វត្តី កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកនិយមលេងកម្មវិធី Tik Tok ដោយស្ទើរតែគ្រប់ហ្វេនផេក សុទ្ធតែមានបង្ហោះវីដេអូឃ្លីបខ្លីៗនេះដូចៗគ្នា។

ក្រៅពីវត្តមានកញ្ញា Isabella Menin ម្ចាស់មកុដ Miss Grand International 2022  និងលោកស្រី Teresa សូម្បី Mr.Nawat Itsaragrisil អ្នកគ្រប់គ្រង Miss Grand International ប្រចាំប្រទេសថៃ ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2023 នៅថ្ងៃស្អែកនេះ។ ដោយឡែក កាលពីម្សិលមិញ Mr.Nawat ក៏បានឈានចូលទៅមើលការហាត់ដើរសមរបស់បេក្ខភាពផ្លូវការទាំង ២៥រូប នៅសាលមហោស្រពកោះពេជ្រ ថែមទាំងបានផ្តល់ដំបូន្មានយ៉ាងមានអត្ថន័យដល់បេក្ខភាពគ្រប់ៗរូបទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ