ម្ដងនេះ វន សិលា មិនឱ្យឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិរបូតពីដៃ ដូចកាល ២០១៩

បុរសឯក វន សិលា ម្ចាស់ជយលាភី Mister Supranational Cambodia 2023 បានកំពុងត្រៀមដឹកដៃបវរកញ្ញារូបស្រស់ លីវ ជីលី Miss Supranational Cambodia 2023 តំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Mister & Miss Supranational 2023 នៅប្រទេសហុល្លង់នៅថ្ងៃ ២ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ 

បុរសឯករូបសង្ហានេះទម្លាយឱ្យដឹងថា មែនទែនទៅមុនពេលដណ្តើមបានជយលាភី Mister Supranational Cambodia 2023 លោកធ្លាប់ប្រកួតកម្មវិធីបុរសឯកម្តងរួចមកហើយ គឺកម្មវិធី​ Mister Cambodia កាលឆ្នាំ ២០១៩ ដោយកាលនោះលោកបានជាប់ជាម្ចាស់ជយលាភី Mister Cambodia 2019 ត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅអន្តរជាតិ។ ប៉ុន្តែជាអកុសលលោកមិនមានឱកាសតំណាង​ឱ្យ​កម្ពុជាចេញទៅប្រកួតនៅឆាកអន្តរជាតិឡើយ ព្រោះពេលនោះពិភពលោកកើតមានវិបត្តិជំងឺកូវីដ-១៩។

ដោយសារតែបំណងប្រាថ្នាចង់តំណាងកម្ពុជាលើឆាកអន្តរជាតិមិនទាន់បានសម្រេច ទើបកំលោះសង្ហានេះ សម្រេចចិត្តដាក់ពាក្យចូលប្រកួតប្រជែងកម្មវិធី Mister Supranational Cambodia 2023 ម្តងទៀត ហើយប្រឹងប្រែងរហូតដណ្តើមបានជយលាភីជា Mister Supranational Cambodia 2023 និងមានឱកាសតំណាងឱ្យជាតិកម្ពុជាចេញទៅប្រកួតនៅអន្តរជាតិ ដូចក្តីប្រាថ្នារបស់លោក។ 

ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ វន សិលា ថា សម្រាប់លោកគឺចង់តំណាងជាតិលើឆាកអន្តរជាតិឱ្យបានម្តងក្នុងឆាកជីវិត ហើយពេលនេះបំណងប្រាថ្នារបស់លោកជិតបានសម្រេចហើយ ដូច្នេះលោកមិនឱ្យរបូតឱកាសនេះដូចកាលឆ្នាំ២០១៩នោះឡើយ។

ក្រឡេកការត្រៀមខ្លួនវិញ ពេលនេះលោកកំពុងត្រៀមបណ្តើរៗហើយ និងព្យាយាមពង្រឹងចំណុចខ្លះ ដែលមើលគិតថាជាចំណុចខ្វះខាតរបស់ខ្លួនឯង។ បន្ថែមពីលើនោះ លោកក៏ព្យាយាមសិក្សាស្រាវជ្រាវបន្ថែមពីការប្រកួត ទាំងការប្រកួតបុរស និងនារី ដើម្បីបានជាចំណេះដឹងបន្ថែមផ្សេងៗ ទុកជាប្រយោជន៍សម្រាប់ការប្រកួត ព្រោះការប្រកួតនីមួយៗខុសៗគ្នា។ សម្រាប់ការប្រកួតឆ្នាំនេះ វន សិលា មិនឱ្យខ្វះចន្លោះដូចឆ្នាំមុនឡើយ ដោយលោកបានធ្វើតាមតម្រូវការក្នុង Hand book ដែលស្ថាប័នរៀបចំការប្រកួតអន្តរជាតិផ្តល់ឱ្យគ្រប់យ៉ាង ដូចជា វីដេអូណែនាំខ្លួន រូបថត និងវីដេអូផ្សេងៗទៀតដែលខាងគេត្រូវការ។

ដោយសារនេះជាលើកទី១ ដែលលោកមានឱកាសបានតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ កូនអ្នកខេត្តពោធិ៍សាត់នេះ មានអារម្មណ៍ថា ភ័យ ហើយលោកគិតថានេះជាភាពទទួលខុសត្រូវដ៏ធំមួយសម្រាប់លោក ព្រោះបើធ្វើមិនបានល្អអាចនឹងត្រូវរងការស្តីបន្ទោសពីពុកម៉ែបងប្អូន តែយ៉ាងណាលោកព្យាយាមឱ្យអស់ពីសមត្ថភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក