វណ្ណដា ញញឹមបិទមាត់មិនជិត ពេល AWich surprise នំខួបពីជប៉ុន

«6 Years In The Game» ជាចំណងជើងបទចម្រៀងថ្មី របស់កំពូលតារារ៉េបវ័យក្មេង វណ្ណដា និង​តារារ៉េបជប៉ុន AWICH ទើបទម្លាក់លើទីផ្សារក្តៅៗ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ហើយ​ក៏​ចំថ្ងៃខួបកំណើតរបស់​ វណ្ណដា តែម្តង។

នេះជាលើកដំបូងបង្អស់ ដែលកំពូល Rapper កម្ពុជា-ជប៉ុន ឆ្លងដែនមកបង្កើត collaboration ជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកសក្តានុពលចម្រៀងរ៉េបឱ្យកាន់តែល្បី​សុះសាយ។ ជាក់ស្តែង MV បទ «6 Years In The Game» ត្រូវបានក្រុមការងារ បារមី ផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ផ្តោតលើគុណភាព និងបច្ចេកទេសជាចម្បង ឱ្យស័ក្តិសមជាចម្រៀង collaboration រវាងកំពូល Rapper ទាំងពីររូប។

ជាការអបអរសមិទ្ធផលដ៏ធំធេងនេះ បូករួមជាមួយថ្ងៃខួប ២៧ ឆ្នាំ កំលោះកូនអ្នកខេត្តព្រះសីហនុរូបនេះ បានរៀបចំពិធីជប់លៀងធំមួយ កាលពីល្ងាចថ្ងៃទី២២ ខែមករា កន្លងទៅ ដោយមានការចូលរួមពីក្រុមគ្រួសារ ក្រុមការងារផលិតកម្ម បារមី និងតារារ៉េបល្បីៗជាច្រើនរូបផងដែរ។ 

វណ្ណដា និងអ្នកចូលរួមទាំងអស់បានទស្សនាបទ «6 Years In The Game» ​អមជាមួយពាក្យជូនពរថ្ងៃខួបកំណើតរបស់តារារ៉េបល្បីឈ្មោះរូបនេះ។ ក្នុងថ្ងៃដ៏មានអត្ថន័យនេះ វណ្ណដា រំភើបចិត្តខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែទទួលបានពាក្យជូនពរពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងបណ្តាហ្វេនៗទូទាំងប្រទេសប៉ុណ្ណោះទេ សូម្បីតែកំពូលតារា​រ៉េប​ជប៉ុន AWICH ក៏ធ្វើនំខេកដ៏ធំមួយ surprise វណ្ណដា ទៀតផង។ ពិសេសជាងនេះទៀត AWICH បាន video call មកជូនពរ វណ្ណដា ដោយផ្ទាល់ ដោយដៃកាន់នំខេកដ៏ធំច្នៃឡើងតាមរូប poster បង «6 Years In The Game» ធ្វើឱ្យ វណ្ណដា រំភើបបិទមាត់មិនជិតតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប