វណ្ណដា បង្ហាញ​អារម្មណ៍​ឈឺចាប់ ក្រោយឃើញសិស្សសាលានៅបាណន់រត់គេចពីគ្រាប់បែកដែលថៃទម្លាក់ពីយន្តហោះT-50

នៅ​ម៉ោង ១១ ព្រឹក​ថ្ងៃ ១៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ​ទាហាន​ថៃ​ឈ្លានពាន​ដែន​អធិបតេយ្យភាព​កម្ពុជា​ដោយ​បាន​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ដែល​មាន​ជន​ស៊ីវិល​រស់នៅ​យ៉ាង​ច្រើន​កុះករ។ ថៃប្រើ​យន្ត​ហោះ T-50 របស់​កូរ៉េខាងត្បូង ទម្លាក់​គ្រាប់​បែក ៤ គ្រាប់​ នៅ​ភូមិសាស្ត្រ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ វណ្ណដា បាន​ចេញ​មុខ​មក​ម្ដង​ទៀត​ដើម្បី​ឲ្យ​ពិភពលោក បាន​ឃើញ​ពី​ភាព​ឈឺចាប់​របស់​កម្ពុជា។ កំពូល​តារា​រ៉េប​ខ្មែរ​រូប​នេះ បាន​សរសេរ​យ៉ាង​វែង​អន្លាយ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “សូម​ពិភព​លោក​ស្ដាប់​យើង​យ៉ាង​ច្បាស់៖ ពេលនេះ​បេះដូង​យើង​ឈឺ​ចុកចាប់​ខ្លាំង​ពេក។ ទឹកភ្នែក​ហូរ​មិន​ឈប់។ កុមារ​រត់​ជំនួស​ឱ្យ​ការ​រៀន​សូត្រ។ គ្រួសារ​ចាក​ចេញ​ពី​ផ្ទះ​ដែល​ពួកគេ​សាងសង់​ដោយ​ក្ដី​ស្រឡាញ់។ កន្លែង​ប្រវត្តិសាស្ត្រ និង​ការ​អប់រំ​ដែល​មាន​គោល​បំណង​ការពារ​អនាគត​របស់​យើង​ត្រូវ​បាន​ខូចខាត​អស់​ហើយ“។

វណ្ណដា បាន​បន្ត​ទៀត​ថា “យើង​ធុញទ្​រាន់​នឹង​ការ​ឮ​សំឡេង​ផ្ទុះ​ខ្លាំង​ជាង​សុបិន​របស់​កុមារ។ យើង​ធុញ​ទ្រាន់​នឹង​ការ​ឃើញ​សិស្ស មនុស្ស​ចាស់ និង​ប្រជាជន​ស្លូតត្រង់​រង​ទុក្ខ នូវ​អ្វី​ដែល​មិនមែន​ជា​សម្រេច​ចិត្ត​របស់​ពួកគេ។ ប្រជាជន​កម្ពុជា​មិន​ស្វែងរក​សង្គ្រាម​ទេ។ យើង​ស្វែង​រក​សន្តិភាព។ យើង​បាន​ស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​រួច​ហើយ។ យើង​បាន​កសាង​ឡើង​វិញ​រួច​ហើយ​ពី​ផេះ ហើយ​យើង​មិន​ព្រម​ត្រឡប់​ទៅ​ចំណុច​ខ្មៅ​ងងឹត​នោះ​វិញ​ទេ។ យើង​សុំ​តែ​សុខ​សុវត្ថិភាព។ យើង​សុំ​ភាព​ជា​មនុស្ស​ធម៌។ កម្ពុជា​ឈរ​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ វប្បធម៌ និង​ការ​រស់រាន​មាន​ជីវិត​មិន​បំផ្លាញ​នរណា​ឡើយ។ ចំពោះ​ប្រជាជន​របស់ខ្ញុំ៖ ឈរ​ជាមួយគ្នា ជួយគ្នាទៅវិញទៅមក។ សាមគ្គីភាព គឺ​ជា​គន្លឹះ។ កុំ​បណ្ដោយ​ឱ្យ​ការ​ឈឺចាប់​ប្រែក្លាយ​យើង​ប្រឆាំង​នឹង​មនុស្សជាតិ។ យើង​ជា​ជាតិ​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ យើង​នឹង​រស់​​ដោយ​សន្តិភាព មិន​មែន​ជា​ការ​ស្អប់​ខ្ពើម​ឡើយ។ ពី​ការឈឺចាប់ យើង​ជ្រើសរើស​សន្តិភាព ពី​ការ​ភ័យខ្លាច យើង​ជ្រើសរើស​ជីវិត។ ពី​ភាព​ងងឹត យើង​ជ្រើសរើស​ក្ដី​សង្ឃឹម“។

តារា​ប្រុស​លំដាប់​ជួរ​មុខ​រូបនេះ មិន​ខុស​ពី​សិល្បករ​ខ្មែរ​ដទៃ​ទៀត​ដែរ ដោយ​តែងតែ​ឈឺឆ្អាល​រឿង​សុខ​សុវត្ថិភាព​ប្រជាជន កងទ័ព ហើយ​បាន​ចេញ​មក​រក​យុត្តិធម៌​ឲ្យ​ខ្មែរ ដែល​ទទួល​រង​ការ​ឈឺចាប់​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម



Leave a Reply

Your email address will not be published.Required fields are marked *