វ៉ាន់ប៊ី នឹងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត តែមិនមែនកម្មវិធីហ្វេនទស្សន៍ទាយ

ជឿជាក់ថា អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ពិសេសហ្វេនដែលជាអ្នកគាំទ្របវរកញ្ញាភេទទី៣ កញ្ញា វ៉ាន់ប៊ី ពិតជាសប្បាយចិត្តមិនខាន ដោយថ្មីៗនេះ វ៉ាន់ប៊ី បានប្រកាសចំពោះមុខអ្នកសារព័ត៌មាន ថា នាងនឹងត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀតនៅឆ្នាំមុខ តែមិនទាន់ច្បាស់ថា ២០២៤ ឬ ២០២៥ នោះទេ ត្រូវមើលតាមជាក់ស្តែងថា សមត្ថភាពនាងល្អគ្រប់គ្រាន់ក្នុងការតំណាងជាតិលើឆាកអន្តរជាតិម្តងទៀតឬនៅ។

ទន្ទឹមគ្នានិងដំណឹងល្អនេះ ក៏មានរឿងគួរសោកស្តាយផងដែរ ព្រោះកម្មវិធីដែល វ៉ាន់ប៊ី គ្រោងដាក់ពាក្យប្រកួតនោះ មិនមែនជាកម្មវីធីសម្រស់ Miss Universe Cambodia ដែលហ្វេនៗនាំគ្នាទស្សន៍ទាយទុកនោះទេ តែជាកម្មវិធី Miss International Queen ដែលនាងធ្លាប់បានចូលប្រកួតក្នុងឆ្នាំ ២០២៣ តែមិនទទួលបានចំណាត់ថ្នាក់ណាមួយឡើយ។

ការចិញ្ចឹមចិត្តចង់ប្រកួតកម្មវិធី Miss International Queen ម្តងទៀតនេះ គឺដោយសារ វ៉ាន់ប៊ី នៅមិនទាន់សម្រេចបំណងប្រាថ្នាដ៏ធំរបស់ខ្លួនឯង។ បវរញ្ញាភេទី៣រូបនេះ ឱំ្យដឹងថា ទោះបីបច្ចុប្បន្ន នាងបានផ្លាស់ប្តូររូបរាងកាយមកជាមនុស្សស្រីពេញលេញក៏ពិតមែន តែនាងមិនមានចំណាប់អារម្មណ៍ប្រកួតកម្មវិធី Miss Universe Cambodia ទេ ព្រោះនាងតែងតែគិតថា ក្នុងនាមជាភេទទី៣ មួយរូប នាងចង់ផ្សព្វផ្សាយ និងផ្ញើរសារជាសំឡេងរបស់នាង ដើម្បីឈរឈ្មោះតំណាងឱ្យបងប្អូនភេទទី៣ ឱ្យបានជោគជ័យ​សិន។ ជាក់ស្តែង ពេលនេះនាងនៅមិនទាន់ទទួលបានភាពជោគជ័យក្នុងការតំណាងឱ្យភេទទី៣ នោះទេ ដូច្នេះទើបនាងចង់ត្រឡប់មកប្រកួត Miss International Queen ម្តងទៀត រួចដណ្តើមយកភាពជោគជ័យឱ្យខានតែបាន។

បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១-២០២២ រូបនេះ ទទួលស្គាល់ថា នាងប្រហែលនៅមានចំណុចខ្វះខាតច្រើន ទើបមិនទាន់ទទួលបានភាពជោគជ័យក្នុងការប្រកួតអន្តរជាតិឆ្នាំ ២០២៣ នេះ តែយ៉ាងណាមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឡើយ ដោយនឹងបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងបន្តចូលរួមជួយការងារសង្គមជាតិឱ្យបានច្រើនឡើងតាមដែលអាចធ្វើទៅបាន។ បវេកញ្ញារូបស្រស់នេះ មានភាពវិជ្ជមានច្រើនចំពោះខ្លួនឯង ព្រោះសូម្បីតែអ្នករៀបចំកម្មវិធីប្រកួតអន្តរជាតិក៏បាន comment លើរូបថតនាង ហើយហៅនាងឱ្យទៅប្រកួតអន្តរជាតិម្តងទៀតដែរ។ ដូចនេះ បវរកញ្ញាភេទទី៣ កម្ពុជា​ វ៉ាន់ប៊ី សង្ឃឹមថា គ្រប់គ្នានឹងនៅតែបន្តគាំទ្រនាងនៅពេលនាងត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀតនៅថ្ងៃខាងមុខ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម