V គឺជាតារាប្រុសដែលមានមុខមាត់លេចធ្លោលំដាប់លេខ ១ ដែលអាចទាក់ទាញបុរសកូរ៉េជាច្រើនរូបឱ្យជ្រើសរើសយកទម្រង់មុខរបស់សមាជិក BTS រូបនេះធ្វើជាគំរូនៅពេលកែសម្ផស្ស។ នេះបើផ្អែកតាមបទពិសោធន៍របស់គ្រូពេទ្យវះកាត់កែសម្ផស្សល្បីឈ្មោះ Lee Kyung Mook។

នៅក្នុងវីដេអូដែលបង្ហោះលើគណនី YouTube របស់គ្លីនិកកែសម្ផស្ស Object បានបង្ហាញវត្តមានរបស់គ្រូពេទ្យវះកាត់កែសម្ផស្ស Lee Kyung Mook ដោយនៅក្នុងវីដេអូនេះលោកបានលើកយកតារាខេប៉ុបបុរស ៣២ រូបពីក្រុម BTS, SEVENTEEN, StrayKids, NCT, ENHYPEN និង TXT បូករួមទាំង Cha Eun woo មកវិភាគពីភាពទាក់ទាញរបស់ពួកគេម្នាក់ៗ។
ទន្ទឹមគ្នានេះ លោកក៏ត្រូវជ្រើសរើសជាជុំៗថា តើតារាប្រុសរូបណាដែលជាទីពេញនិយម និងមានផ្ទៃមុខជាគំរូ ដែលអតិថនជនចង់កែមុខឱ្យដូចខ្លាំងបំផុត ខណៈនៅជុំចុងក្រោយ លោកបានជ្រើសរើស V ជាតារាប្រុសដែលអតិថិជនរបស់លោកជ្រើសរើសយកជាគំរូច្រើនបំផុត។

លោក Lee Kyung Mook បានរៀបរាប់ថា៖ “V គឺជាមនុស្សម្នាក់ដែលសូម្បីតែប្រុសៗក៏មើលឃើញថា គាត់សង្ហាខ្លាំងដែរ។ នៅពេលដែលអតិថិជនប្រុសៗមកពិគ្រោះយោបល់ រូបថតដែលពួកគាត់យកមកធ្វើជាគំរូច្រើនបំផុត គឺជារូបរបស់ V។ គាត់គឺជាតារាប្រុស ដែលមនុស្សប្រុសចង់បានមុខដូចច្រើនបំផុត”។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែលតារាប្រុសវ័យ ២៩ ទទួលបានពាក្យសរសើរលើសម្រស់លេចធ្លោដូច្នោះ។ កន្លងមក គ្រូពេទ្យកែសម្ផស្សជាច្រើនរូបក៏ធ្លាប់លើកឡើងពីភាពទាក់ទាញនេះដូចគ្នា។
តាមរយៈការចាត់ចំណាត់ថ្នាក់របស់ទស្សនាវដ្ដីល្បីៗ V ក៏ជាប់ឈ្មោះជា “តារាប្រុសដែលសង្ហាបំផុតនៅលើពិភពលោក” ជាច្រើនឆ្នាំជាប់គ្នាផងដែរ ដោយមានចំណាត់ថ្នាក់ពីទស្សនាវដ្ដី Nublia ជាតួយ៉ាង៕



























Account
Security
Favourite Content