មិនស្មាន ថុល សុភិទិ ធ្លាប់បោះបង់ការច្រៀង ដោយសារបញ្ហាមួយ!

ជឿជាក់ថា ប្រិយមិត្តអ្នកអានពិតជាបេក្ខភាពជើងខ្លាំងក្នុងកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ថុល សុភិទិ។ ទោះបីជាមិនអាចដណ្តើមបានពានកម្មវិធីលំដាប់ពិភពលោកនេះក៏ពិតមែន តែប្រជាប្រិយភាព ថុល សុភិទិ ល្បីល្បាញខ្លាំងមិន​ធម្មតាដែរ ធ្វើឱ្យលោករវល់ស្ទើររកពេលសម្រាកគ្មាន តាំងពីចប់ការប្រកួតរហូតមកដល់ពេលនេះ។

ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗ អតីតបេក្ខភាពប្រកួត Cambodian Idol រដូវកាលទី៤ រូបនេះបានទម្លាយឱ្យដឹងថា មុនពេលចូលប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៤ លោកប្រកបរបរជាអ្នកចម្រៀងតាមផាប់ (Pub) ច្រើនឆ្នាំមកហើយ ក៏ធ្លាប់ដាក់ពាក្យចូលប្រឡង Cambodian Idol រដូវកាលទី៣ ម្តងរួចមកហើយដែរ តែត្រូវបរាជ័យត្រឹមវគ្គ Theater Round ជុំទី១។ ក្រោយធ្លាក់ចេញពីការប្រកួត ភិទិ ក៏ត្រឡប់ធ្វើអ្នកចម្រៀងតាមផាប់វិញ រយៈជាច្រើនឆ្នាំទៀត។

ម្ចាស់បទ «មួយឆាវ» ឱ្យដឹងទៀតថា លោកធ្លាប់បោះបង់ការច្រៀងម្តងហើយ មុនពេលដាក់ពាក្យចូលប្រឡង Cambodian Idol រដូវកាលទី៤។ ការបោះបង់ការច្រៀងមិនមែនដោយសារធ្លាក់ចេញពីការប្រឡង Cambodian Idol រដូវកាលទី៣ នោះទេ តែដោយសារលោកបាក់ទឹកចិត្តនឹងអាជីពនេះ ព្រោះគ្រប់ពេលលោកទៅច្រៀង លោកតែងតែមានបញ្ហាត្រូវគេដក និងផ្លាស់ប្តូរចេញជាញឹកញាប់។ ភិទិ រំឭកថា កាលនោះលោកបានព្យាយាមជាមួយការច្រៀងដែរ តែវាមិនបានផល ដូច្នេះ លោកក៏សម្រេចចិត្តបោះបង់ការច្រៀង ហើយទៅធ្វើការងារជាមួយចិន និងការងារផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំ។ លុះថ្ងៃមួយបងស្រីលោកដែលជាអ្នកចម្រៀងដូចគ្នា បានអូសទាញលោកត្រឡប់មកច្រៀងតាមផាប់វិញ ដើម្បីរកប្រាក់កម្រៃពីការច្រៀងដូចមុន ហើយលោកក៏យល់ព្រមត្រឡប់មកតាមការស្នើសុំនោះ។

ចាប់ផ្តើមដើរច្រៀងតាមផាប់វិញបានរយៈ ប្រហែលកន្លះឆ្នាំ កម្មវិធី Cambodian Idol រដូវកាលទី៤ ក៏បើកឱ្យដាក់ពាក្យប្រកួត ហើយលោកសម្រេចចិត្តចូលប្រកួតម្តងទៀត ដោយប្តេជ្ញាចិត្តថា លើកនេះគឺលោកទៅលើកពានរដូវកាលទី៤ នេះតែម្តង។ កម្លាំងចិត្តដ៏ធំ ជំរុញឱ្យលោកដាក់ពាក្យប្រកួតម្តងទៀត គឺមនុស្សជុំវិញខ្លួន ពិសេសអ្នកម្តាយ និងបងស្រី ព្រោះលោកជាកូនតែម្នាក់ដែលក្លាហានហ៊ានដាក់ពាក្យចូលប្រកួតប្រជែងកម្មវីធីបែបនេះ។ 

ក្រោយជាប់ជាតារាចម្រៀងកុងត្រាជាមួយផលិតកម្ម ហង្សមាស ថុល សុភិទិ បានចេញចម្រៀងផ្ទាល់ខ្លួនជាបន្តបន្តាប់ចែកជូនហ្វេនស្តាប់កម្សាន្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន