ជារឿងដ៏ចៃដន្យ លើបណ្តាញសង្គមថ្មីៗនេះស្រាប់តែគេបានឃើញតារាល្បីៗ ៣រូប ទើបតែទទួលបានសមាជិកដំបូង ក្នុងខែធ្នូ ឆ្នាំ ២០២៣ នេះដូចគ្នា គ្រាន់តែខុសថ្ងៃគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងចំណោមអ្នកទាំង ៣ នោះ ម្នាក់ទទួលបានទាយាទជាប្រុស រីឯ ២នាក់ទៀតទទួលបានទាយាទជាស្រី តែបើនិយាយពីឈ្មោះវិញសុទ្ធសឹងតែពីរោះៗ។ តារាល្បីៗ ៣ រូប ទទួលបានសមាជិកដំបូងក្នុងខែធ្នូនេះដូចគ្នា រួមមាន៖
១. ឌី លីកា Miss Grand Cambodia 2018៖ លីកា សម្រាលបានកូនប្រុស នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ ឈ្មោះថា កែវ វិសិដ្ឋ។


២. តារាចម្រៀង នៅ ស៊ីនឿន៖ ភរិយារបស់តារាចម្រៀងរូបនេះ សម្រាលបានកូនស្រី នៅមន្ទីរពេទ្យសហរដ្ឋអាមេរិក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ (ថ្ងៃនៅកម្ពុជា) ឈ្មោះថា CHARLOTTE MONOREA (មនោរាហ៍-MONOREA)។




៣. ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021៖ ម៉ារ៉ាឌី សម្រាលបានកូនស្រី នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ឈ្មោះថា ឡូរ៉េន ទេវី ទិត្យ (Lauren Tevi Tith)៕


























Account
Security
Favourite Content