បវរកញ្ញា ២រូប ប្រកាសលាលែងតំណែងពីវេទិកា Miss Universe ខណៈមានតម្រុយបញ្ហាផ្ទៃក្នុង

បវរកញ្ញាតំណាងប្រទេសកូតឌីវ័រ Olivia Yace និងបវរកញ្ញាតំណាងប្រទេសអេស្តូនី Brigitta Schaback បានប្រកាសលាលែងតំណែងពីកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ Miss Universe ខណៈ Brigitta Schaback បង្ហាញតម្រុយនៃបញ្ហាផ្ទៃក្នុង។

ក្រោយពីទទួលតំណែងជាលំដាប់រងលេខ ៤ ពីវេទិកា Miss Universe 2025 បាន ៣ថ្ងៃ ពោលគឺថ្ងៃទី២៤ ខែវិច្ឆិកានេះ បវរកញ្ញា Olivia Yace បានចេញសេចក្ដីប្រកាសនៅលើគណនី Instagram ថា៖ “ក្នុងនាមជាតំណាងប្រទេសកូតឌីវ័រនៅក្នុងការប្រកួត Miss Universe 2025 នៅទីក្រុងបាងកក ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថា ខ្ញុំមានសមត្ថភាពសម្រេចបាននូវរឿងដ៏អស្ចារ្យ ទោះបីជាមានការលំបាកក៏ដោយ”។

បវរកញ្ញាវ័យ ២៧ឆ្នាំរូបនេះ រៀបរាប់ទៀតថា៖ “ប៉ុន្តែដើម្បីបន្តដំណើរលើវិថីនេះ ខ្ញុំត្រូវតែរក្សាភាពស្មោះត្រង់ចំពោះតម្លៃរបស់ខ្ញុំ៖ ការគោរព សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងឱកាសស្មើគ្នា គឺជាគោលជំហរដ៏រឹងមាំបំផុតដែលតែងតែនាំផ្លូវខ្ញុំកន្លងមក។ ពេញដោយការដឹងគុណ និងការគោរពយ៉ាងជ្រាលជ្រៅ ខ្ញុំសូមប្រកាសលាលែងពីតំណែងជាបវរកញ្ញាចក្កវាឡអាហ្វ្រិក និងអូសេអានី រួមទាំងសកម្មភាពទាំងអស់ជាមួយកម្មាធិការបវរកញ្ញាចក្រវាលដែលអាចកើតមានឡើងនៅពេលអនាគត”។​

នាងបន្តថា “ពេញមួយដំណើររបស់ខ្ញុំក្នុងនាមជាទូតសុច្ឆន្ទៈ និងជាបវរកញ្ញាសម្រស់ ខ្ញុំបានបំពេញការងារដោយការប្តេជ្ញាចិត្ត ភាពក្លៀវក្លា វិន័យ និងការតាំងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យសក្ដានុពលរបស់ខ្ញុំមានប្រសិទ្ធភាពបានយ៉ាងពេញលេញ ខ្ញុំត្រូវតែរក្សាជំហរយ៉ាងរឹងមាំជាមួយនឹងគោលការណ៍របស់ខ្ញុំ ដែលជាផ្លូវឆ្ពោះទៅរកឧត្តមភាព”។

មុននឹងបញ្ចប់ Olivia Yace ក៏បានចូលរួមអបអរសាទរដល់ Fátima Bosch ដែលជាបវរកញ្ញាតំណាងប្រទេសម៉ិកស៊ិក សម្រាប់ភាពជោគជ័យ ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្កវាឡឆ្នាំ ២០២៥ ។ ទន្ទឹមគ្នានេះ នាងក៏បានជូនពរ Gabrielle Henry បវរកញ្ញាតំណាងប្រទេសហ្សាម៉ាអ៊ីក ឱ្យឆាប់ជាសះស្បើយផងដែរ ក្រោយនាងបានជួបឧបទ្ទវហេតុធ្លាក់ពីលើឆាក នៅថ្ងៃប្រកួតបឋម។

មុន Olivia Yace ប្រកាសលាលែងតំណែងមួយថ្ងៃ​ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ Brigitta Schaback ដែលជាបវរកញ្ញាចក្កវាឡពីប្រទេសអេស្តូនី ក៏ប្រកាសលាលែងតំណែងដូចគ្នា ដោយនាងបានរៀបរាប់ថា៖ “គុណតម្លៃ និងក្រមសីលធម៌ការងាររបស់ខ្ញុំគឺមិនស្របគ្នាជាមួយនឹង National Director អ្នកនាង Natalie Korneitsik ទេ”។

នាងបានបន្តថា “ខ្ញុំការតាំងចិត្តរបស់ខ្ញុំគឺផ្ដោតទៅលើការផ្តល់អំណាច និងសមភាពដល់ស្ត្រី ហើយខ្ញុំនឹងបន្តការងារនេះដោយឯករាជ្យ ដោយគ្មានការជាប់ពាក់ព័ន្ធជាមួយបវរកញ្ញាចក្កវាឡអេស្តូនីបន្តទៀតទេ”។

ក្រោយមក Brigitta Schaback ក៏បានចែករំលែកសេចក្ដីប្រកាសលាលែងតំណែងរបស់ Olivia Yace នៅលើ Story Instagram របស់ខ្លួនដែរ ដោយនាងបានភ្ជាប់ជាមួយនឹងសំណេរថា៖ “មិនមែនមានតែខ្ញុំម្នាក់ទេ វាប្រាកដជាមានរឿងអ្វីហើយ”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា



Leave a Reply

Your email address will not be published.Required fields are marked *