ឈុតបុរាណលាយសម័យ ឱក សុគន្ធកញ្ញា ក្នុងថ្ងៃ «ខ្លឹម​ព្រះ​នគរ» ពិតជាប្រណីត និងស្អាតអស្ចារ្យ

ការ​បង្ហាញ​ខ្លួន​ជា​តារា​កិត្តិយស​របស់​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ក្នុង​កម្មវិធី «ខ្លឹម​ព្រះ​នគរ» របស់ ទេព បូព្រឹក្ស ពិតជា​ធ្វើឲ្យ​អ្នក​ទស្សនា​ទាំងអស់​ភ្ញាក់ផ្អើល មិន​​ថា​ការ​បកស្រាយ​ចម្រៀង និង​ឈុត​សម្លៀកបំពាក់​ឡើយ គឺ​ម្ចាស់​បទ «មានបទចម្រៀងណាឲ្យបងនឹកអូន» អស្ចារ្យខ្លាំង​បំផុត។

ឱក សុគន្ធកញ្ញា គឺជា​តារា​ស្រី​នាំ​មុខ​ប្រចាំ​ប្រទេស​មិន​ថា​ទឹក​ដម​សំឡេង ក្បាច់​រាំ ហើយ​កាន់តែ​ពិសេស​គឺ​ការជ្រើសរើស​សម្លៀកបំពាក់​តែម្ដង។ មិន​ដែល​ឲ្យ​ខុស​ពី​សព្វ​មួយ​ដង នា​ថ្ងៃ​កម្មវិធី «ខ្លឹម​ព្រះ​នគរ» របស់ តារា​ចម្រៀង ទេព បូព្រឹក្ស បាន​អញ្ជើញ​រៀមច្បង​តារា​ស្រី​វ័យ ៣៨ ឆ្នាំ ឲ្យ​បកស្រាយ​បទ «វីរ​នារី» រួម​គ្នា។

ដោយសារ​តែ​កម្មវិធី «ខ្លឹម​ព្រះ​នគរ» ជា​ការ​សម្ដែង​សិល្បៈ​ច្រើន​ទម្រង់ និង​មាន​សិល្បករ ចូលរួម​ប្រមាណ ៣០០នាក់ ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ដ៏​អស្ចារ្យ​របស់​កម្ពុជា ម្ចាស់​បទ «ក្រោកឈរ» ក៏​បាន​រៀបចំ​ខ្លួន ទាំង​សម្លៀកបំពាក់ ទ្រង់គ្រឿង និង​គ្រឿង​អលង្ការ​បែប​បុរាណ​ដូចគ្នា។

គ្រាន់តែ កញ្ញា​ដើរ​ចេញ​មក​ភ្លាម អ្នក​ដែល​ទៅ​ទស្សនា​​ផ្ទាល់​ស្រែក​ហ៊ោ​​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ភ្លាម​ៗ​តែម្ដង។ ការ​សម្ដែង​បទ «វីរ​នារី» គឺ​បង្ហាញ​ពី​ទស្សនីយភាព​សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់ ដូចនេះ​ហើយ​ឈុត​ដែល​ច្នៃ​ឡើង​បែប​សហសម័យ​របស់​ហាង សុផលកាត់ដេរ សម្រាប់ ឱក សុគន្ធកញ្ញា ពិតជា​អស្ចារ្យ។

សម្លៀកបំពាក់​របស់​តារា​ស្រី​កំពូល​នា​រាត្រី​នោះ គឺ​ច្នៃ​ឡើង​ពី​កំណាត់​ស្ដើង​ពណ៌​បៃតង​លាយឡំ​ជាមួយ​ពណ៌​មាស បែប​ជា​រ៉ូប តែ​មាន​ស្បៃ​ខ្វាត់ខ្វែង និង​មាន​មកុដ ព្រម​ទាំង​ខ្សែ​ក្រវាត់ ឬ​ខឹមខាត់, ទំហ៊ូ, សុរ៉ងក, ចិញ្ចៀន​ក្រង, កង​រាក់ ជាដើម។ នរណា​ៗ​ក៏​សរសើរ​ពី​ឈុត​ដ៏​ប្រណីត និង​ស្អាត ដែល​មិន​ធ្លាប់​ឃើញ​បែបនេះ​ឡើយ។ ដ្បិត​ថា​ជា​ឈុត​បុរាណ លាយ​សម័យ តែ​មើល​យ៉ាង​ណា​ក៏​នៅតែ​ជា​ទម្រង់​ដើម​នៃ​សិល្បៈ​សម្លៀកបំពាក់​ខ្មែរ​ដដែល៕

រូបភាព៖ Tep Boprek​, Aok Sokunkanha និង សុផលកាត់ដេរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *