តារាបង្ហាញម៉ូដរាងខ្ពស់ស្រលះ ទឹម រដ្ឋា ដែលទើបទម្លាយរូបភាពមានផ្ទៃពោះកាលពីដើមខែមីនា ថ្ងៃនេះនាងក៏បង្ហាញពីរឿងរីករាយក្នុងជីវិត ដោយបានជួបមុខកូនស្រី ឈ្មោះក្រៅហៅថា អូនភ្លៀង ជាកូនស្រីសំណព្វចិត្ត។
ក្រោយកូនសម្រាលរួចមុននេះបន្តិចស្វាមី រដ្ឋា ដែលមានឈ្មោះថា Jovany Antonio បានសរសេររៀបរាប់អារម្មណ៍អស្ចារ្យលើហ្វេសប៊ុកថា “Dear Friends, we are so proud to present to you our little darling, Haylie Apsara Antonio Mom is doing amazing and Dad still freaking out it has finally happened.. wow.. I’m a father!! “។ បើតាមការឲ្យដឹងពី Antonio កូនស្រីរបស់ រដ្ឋា មានឈ្មោះពិតថា Haylie Apsara Antonio និងហៅក្រៅ ភ្លៀង។
រូបផាពដែលបង្ហោះឡើង បង្ហាញពីអារម្មណ៍រំភើបខ្លាំងរបស់ម៉ាក់ប៉ាទាំង ២ ក្រោយបានឃើញមុខកូនស្រីយ៉ាងស្រស់ស្អាត ថ្ពាល់ក្រហមប្រឿងៗ ច្រមុះស្រួចខ្ពស់ដូចប៉ាៗណាស់។ បន្ទាប់ពីចែកចាយអារម្មណ៍ដ៏សប្បាយរីករាយឲ្យអ្នកគាំទ្រដឹង ទាំងមិត្តរួមអាជីព និងហ្វេនជូនពរម៉ាក់ និងកូន ព្រមទាំងពោលសរសើររូបសម្រស់នាងតូចថាស្រស់ស្អាតខ្លាំង៕

























































Account
Security
Favourite Content