សឹងមិនជឿ! សក់របស់តួស្រីក្នុងរឿង “The Little Mermaid” មានតម្លៃជាង ១៥ ម៉ឺនដុល្លារ

កាលពីថ្ងៃទី ២៦​ ខែ​ ឧសភា ឆ្នាំ ២០២៣ កន្លងទៅភាពយន្ដកុនល្បីរបស់ Walt Disney គឺរឿង “The Little Mermaid” បានចាក់បញ្ចាំងជាផ្លូវការនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត។ ចាក់បញ្ចាំងត្រឹមរយៈពេលត្រឹម ២ ថ្ងៃរឿងនេះអាចរកចំណូលសរុបបានប្រមាណ ១៨៥ លានដុល្លារអាមេរិក។

មែនទែនទៅរឿងនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរពីមហាជន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែការតុបតែងសក់របស់តួឯកស្រីសម្ដែងជាតួអង្គព្រះនាង Ariel គឺត្រូវចំណាយប្រាក់ច្រើនជាង ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ  ហើយដំណាក់កាលធ្វើតុបតែងសក់របស់តួស្រីពិតជាមានការលំបាកខ្លាំង និងចំណាយពេលច្រើន។ នេះបើយោងតាមសម្ដីរបស់អ្នកជំនាញល្បីផ្នែកធ្វើសក់លោកស្រី Camille Friend។

លោកស្រីបានទម្លាយថា៖​ តារាស្រី Halle Bailey ដែលសម្ដែងជាតួ  Ariel បានស្នើមកកាន់លោកស្រី និងក្រុមការងាររឿងទាក់ទិននឹងសក់របស់នាង។ ដោយតារាស្រី Halle Bailey ចង់បានសក់បែបធម្មជាតិរបស់នាងនៅក្នុងរឿង និងសុំកុំឱ្យមានការផ្លាស់ប្ដូរខ្លាំងខុសពីទម្រង់ដើមរបស់នាងខ្លាំងពេក។ ជាក់ស្ដែងដោយសារ Halle Bailey ជាជនជាតិស្បែកខ្មៅ ហើយសក់របស់នាងមានលក្ខណៈរួញខ្លាំង ដូច្នេះនាងភ័យខ្លាចរូបរាងរបស់នាងនឹងត្រូវលុបបាត់សភាពដើម។

លោកស្រីបានបន្ដថា៖ តួអង្គ Ariel ត្រូវមានសក់វែងខ្លាំងរហូតហួសចង្កេះ និងក្រាស់ខ្លាំង ប្រសិនបើពាក់សក់តែម្ដងច្បាស់ជាអាក្រក់មើលខ្លាំង។ ការធ្វើសក់របស់តួអង្គ Ariel ហាក់មានការលំបាកខ្លាំងព្រោះត្រូវក្រង និងចងភ្ជាប់គ្នាម្ដងមួយៗ។ មួយវិញទៀត សក់នេះមិនអាចធ្វើម្ដងចប់ឡើយគឺត្រូវធ្វើឡើងវិញម្ដងហើយម្ដងទៀតរាល់ពេលថត និងចំណាយពេលច្រើនជាង ១០ ទៅ ១៤ ម៉ោងទើបហើយ បើគិតថ្លៃចំណាយវិញគឺច្រើនជាង ១៥ ម៉ឺនដុល្លារអាមេរិក។

ជាចុងក្រោយលោកស្រីលើកឡើងថា៖ លោកស្រីពិតជាពេញចិត្ត និងសេចក្ដីក្លាហានរបស់តារាស្រី  Halle Bailey ដោយសារនាងជាតារាស្រីម្នាក់ដែលហ៊ានទាមទារនៅអ្វីដែលខ្លួនចង់ធ្វើ។

គួរបញ្ជាក់ថា តារាសម្ដែងជាច្រើនត្រូវផ្លាស់ប្ដូររូបរាងទៅតាមតួអង្គដែលខ្លួនសម្ដែង ត្រូវសម្ដែង ខណៈអ្នកខ្លះខកខានឱកាសសម្ដែងទៀតផង ព្រោះពួកគេមិនអាចផ្លាស់ប្ដូរតាមអ្វីដែលក្រុមការងារផលិតចង់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម