Mask Girl ល្បីកក្រើក តែតួឯកស្រីរស់នៅបន្ទប់ជួល និងត្រូវធ្វើការជាអ្នកបម្រើតាមហាងដើម្បីចិញ្ចឹមជីវិត

Lee Han Byeol ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿង Mask Girl បាននិយាយថា ជីវភាពរស់នៅបច្ចុប្បន្នរបស់នាងមិនសូវល្អនោះទេ បើទោះបីជាមានខ្សែភាពយន្តដំបូងដ៏ល្បីល្បាញទូទាំងពិភពលោកក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយ Sports Seoul កាលពីពេលថ្មីៗនេះ Lee Han Byeol បានចែករំលែកអំពីជីវិតបច្ចុប្បន្នរបស់ខ្លួនថា៖ ” មុនពេលថតរឿង Mask Girl ខ្ញុំបានរស់នៅក្នុងផ្ទះជួលមួយតម្រូវឱ្យកក់ប្រាក់ ២ លានវ៉ុន និងថ្លៃជួលប្រចាំខែ ៤សែនវ៉ុន (ប្រហែល ៣០០ដុល្លារ) ហើយជីវភាព​រស់​នៅ​បច្ចុប្បន្ន​ក៏មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វីច្រើនដែរ​​បន្ទាប់​ពី​រឿង​នេះ​ចេញ​មក”។

តារាសម្ដែងរលកថ្មី Lee Han Byeol បានទទួលការចាប់អារម្មណ៍ខ្លាំងភ្លាមៗជាមួយនឹងតួនាទីដំបូងរបស់នាងក្នុងរឿងភាគ Mask Girl ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ជុំវិញពិភពលោក នៅពេលចេញផ្សាយនៅពាក់កណ្តាលខែសីហា។ យ៉ាងណាក៏ដោយ មុនរឿងនោះចេញមក Han Byeol ត្រូវតស៊ូយ៉ាងខ្លាំងដើម្បីចិញ្ចឹមជីវិត។ នាងថា៖ ” គ្មានការងារណាដែលខ្ញុំមិនធ្លាប់ធ្វើនោះទេ តាំងពីការងារជាអ្នកបម្រើការនៅហាងកាហ្វេ តាមម៉ាត ឬហាងនំប៉័ង។ មានពេលមួយខ្ញុំមិនមានលទ្ធភាពទិញសំបុត្ររថភ្លើង ឬសំបុត្រឡាន ដោយសារសេដ្ឋកិច្ចតឹងតែងពេក។ ខ្ញុំត្រូវជួលបន្ទប់ជួលដែលខ្ញុំមើលមិនឃើញពន្លឺព្រះអាទិត្យ ហើយសម្លៀកបំពាក់របស់ខ្ញុំពេលខ្លះហាលមួយអាទិត្យក៏មិនស្ងួត។”

Lee Han Byeol បាន​និយាយ​ថានាង​បាន​រស់នៅ​បែប​នោះ​អស់​រយៈ​ពេល ១០ ឆ្នាំ​មុន​ពេល​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យសម្ដែងរឿង Mask Girl ។ ពេលនោះក្រុមហ៊ុនរើសតួសម្ដែងមួយបានអាន CV របស់នាង ហើយបានអញ្ជើញនាងទៅសម្ដែងសាក។ ឆ្លងកាត់ដំណើរការជ្រើសរើសជាង ៤ ខែ និងជម្រុះជាច្រើនជុំ មុនពេលបានសម្ដែងរឿងជាផ្លូវការ ក្នុងអំឡុងពេលនោះ Han Byeol ត្រូវឈប់ពីការងារក្រៅម៉ោងជាច្រើនដង ដើម្បីផ្ដោតលើការហ្វឹកហាត់សម្រាប់ការសម្ដែង។ តារា​ស្រី​រូប​នេះ​ក៏​បាន​បង្ហើប​ថា​នាង​បាន​ចំណាយ​ប្រាក់​សន្សំ​ស្ទើរ​តែ​ទាំង​អស់​មុន​ពេល​ដឹង​ដំណឹង​ថានាងត្រូវបានជ្រើសរើស។

ជាលទ្ធផល Lee Han Byeol បានវ៉ាដាច់អ្នកចូលរួមប្រកួតប្រជែងជាង ១០០០ នាក់ ដើម្បីយកឈ្នះចិត្តអ្នកដឹកនាំ និងក្រុមផលិត។ ការសម្ដែងរបស់នាងជាតួ Kim Mo Mi ទទួលបានការសរសើរពីទស្សនិកជន និងអ្នកវិភាគច្រើនមិនចាញ់តារារៀមច្បងក្នុងរឿងដូចជា Go Hyun Jung ឬ Nana នោះទេ។

បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្តនេះ Lee Han Byeol សង្ឃឹមថានាងនឹងអាចទទួលបានឱកាសការងារច្រើននាពេលអនាគត។ “នៅពីមុខខ្ញុំនៅតែជាភ្នំដ៏ខ្ពស់ដែលខ្ញុំត្រូវឆ្លងឱ្យផុត។ គោលដៅរបស់ខ្ញុំគឺចង់ក្លាយជាតារាសម្តែងដែលមនុស្សជាច្រើនចូលចិត្ត និងនាំក្ដីសុខដល់ទស្សនិកជន។ ខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងធ្វើតាមដាន Lee Han Byeol នៅក្នុងរឿងក្រោយៗទៀត”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ