មង្គលការរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងព្រះស្វាមី អ៊ឹង ស៊ីវឈន់ បានធ្វើឲ្យមហាជនខ្មែរលាន់មាត់សរសើរពីភាពប្រណីត និងការរៀបចំដ៏អស្ចារ្យមិនធ្លាប់ឃើញមានពីមុនមកឡើយ។ ជាខត្តិយៈត្រកូល ដូចនេះហើយមង្គលការក៏ត្រូវតែបង្ហាញពីវប្បធម៌ដ៏ផូរផង់ ដែលជាហេតុធ្វើឲ្យមហាជនតាមដានមិនដាច់ពីភ្នែកឡើយ ព្រោះទិដ្ឋភាពមួយចំនួនមិនងាយបានឃើញដោយ ដូចជារបៀបរបបពេលចូលក្រាបបង្គំគាល់មហាក្សត្រជាដើម។

ព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងកូនប្រុសលំដាប់សេដ្ឋីក្នុងស្រុកខ្មែរ លោក អ៊ង ស៊ីវឈន់ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពរុងរឿងនៃសម្បត្តិ វប្បធម៌ខ្មែរដ៏សម្បូរបែបដែលបន្សល់ទុកតាំងពីដូនតាមកម្ល៉េះ។ សម្លៀកបំពាក់ និងគ្រឿងប្រដាប់សុទ្ធតែជាបែបខ្មែរទាំងអស់ ហើយកាន់តែពិសេសរបស់ខ្លះត្រូវច្នៃឡើងពីជាងចម្លាក់ដែលធ្វើការនៅក្នុងព្រះបរមរាជវាំងតែម្ដង។
ឈុតបុរាណខ្មែរដែលព្រះអង្គម្ចាស់ក្សត្រិយ៍គ្រងនាថ្ងៃសិរីមង្គល ភាគច្រើនមានពណ៌មាស មានស្បៃ និងអាវផាយ ហើយកន្លែងរៀបចំពិធីព្រមទាំងព្រះទីន័ងទេវាវិនិច្ឆ័យ មហាប្រាសាទព្រះបរមរាជវាំងចតុម្មុខសិរីមង្គលក៏មានពណ៌មាសស្រាប់ ស័ក្ដិសមនឹងកិត្តិយស មុខមាត់តែម្ដង។

កាលពីថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជាថ្ងៃដំបូងនៃព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងព្រះស្វាមីលោក អ៊ឹង ស៊ីវឈន់ ក្រោមព្រះរាជាធិបតីភាពនៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយក្រាបថ្វាយស្លាព្រះពរ និងក្រាបថ្វាយបង្គំទទួលព្រះតេជៈព្រះពរ ពីព្រះករុណាជាអម្ចាស់ និងសម្តេចព្រះវររាជមាតានៅក្នុងព្រះទីន័ងទេវាវិនិច្ឆ័យមហាប្រាសាទ ព្រះបរមរាជវាំង។
គួរបញ្ជាក់ថា កម្មវិធីថ្ងៃមង្គលការទី២របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងព្រះស្វាមី អ៊ឹង ស៊ីវឈន់ បានរៀបចំឡើងនៅ PH Grand Hall។ កម្មវិធីជប់លៀងពេលល្ងាចបែបសម័យទំនើប និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នធំៗក្នុងប្រទេស៕













































រូបភាព៖ The ring wedding cambodia និង One Memory























Account
Security
Favourite Content