សយ រតនៈ អរគុណ ពេជ្រ សោភា តែនាងបែរជាអរគុណបុគ្គលម្នាក់នេះទៅវិញ!

ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងផលិតកម្មហង្សមាស លោក សយ រតនៈ បានគាស់រលឹករឿងអតីតកាលរបស់ខ្លួនជំនាន់ចូលប្រឡង The Voice Cambodia រដូវកាលទីមួយ ឆ្នាំ ២០១៤ ដោយលោកបានបង្ហោះឡើងថា «មួយប៊ូតុងរបស់គាត់ ពេជ្រ សោភា Pich Sophea ធ្វើអោយខ្ញុំមានថ្ងៃនេះ បានជម្រុញខ្ញុំដើរមកដល់ក្ដីស្រមៃ… ក្ដីរំភើប ភាពតស៊ូ ផ្ដល់កំលាំងចិត្ត ខ្ញុំចង់ចាំជានិរន្តរ៍ The Voice Cambodia រដូវកាលទីមួយ»។ នេះប្រៀបដូចជាពាក្យថ្លែងអំណរគុណដល់ តារាចម្រៀង ពេជ្រ សោភា ដែលបានជួយកែប្រែជីវិតលោកឱ្យមានសព្វគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។

បន្ទាប់ពីឃើញ អតីតបេក្ខភាព The Voice Cambodia រដូវកាលទីមួយរូបនេះ បង្ហោះសារអរគុណខ្លួន គូដណ្តឹង ឆឹម សក្កដា ក៏ស្រាប់តែនឹកឃើញដល់បុគ្គលសំខាន់ម្នាក់ ដែលបានជួយយឹតយោងនាងនៅពេលជីវិតនាងធ្លាក់ដល់ចំណុចសូន្យ ម្នាក់នោះគឺ តារាចម្រៀង ឆន សុវណ្ណារាជ។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពេជ្រ សោភា រៀបរាប់ថា «ខ្ញុំពិតជាស្រលាញ់មិត្តភាពបែបនេះណាស់ ជួយគ្នាគ្រប់បញ្ហា នៅពេលដែលខ្ញុំធ្លាក់ដល់ចំនុច០ក្នុងឆ្នាំ2009រាជវិញល្បីខ្លាំងណាស់ កាលនោះតារាដែលធ្លាក់ខ្លាំងពិបាករកតួរប្រុសណាស់ តែរាជនិយាយថាយកខ្ញុំថតទៅ(អោយគេខ្វល់ពីរអូនខ្លះផង មាត់១ចិត្ត២) ថែមទាំងនិយាយថា ពេជ្រ សោភានឹងល្បីដូចមុនវិញស៊ូៗ ពេជ្រ សោភា ពូកែ រឹងមាំ និយាយការពិត មានពេលមួយការពារគ្នាស្ទើរបាត់បង់ជីវិត រាជ ខ្ញុំអាចធ្វើបានហើយ ពេជ្រ សោភា ចង់និយាយថា I love you SVR Mr blue Chhorn Sovannareachហ្វេនពូរាជ ហ្វេនចែភា ចង់សួរ រឿង ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាទេ អាចសួរ បាន»។

គេនៅចាំបានថា កន្លងមក តារាចម្រៀង ពេជ្រ សោភា និងតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាប់ចាប់ដៃគ្នាបកស្រាយបទចម្រៀងជាមួយគ្នាច្រើនមកហើយ ដោយបទទាំងនោះសុទ្ធតែផ្ទុះខ្លាំងថែមទៀត​ផង។ តួយ៉ាង ដូចជាបទ «ស្នេហ៍ស្មោះពិតជាមាន» «ស្នេហ៍អូន ៣៦៦ ថ្ងៃ» «Video Call» «សង្សារក្នុងចិត្ត» និងបទពីរោះៗជាច្រើនទៀត។ យោងតាមការបង្ហោះរបស់ម្ចាស់បទ «មកុដស្ត្រី» កាលពីពេលថ្មីៗ ឆាប់ៗនេះអ្នកទាំងពីរនិងមានបទចម្រៀងថ្មីរួមគ្នា ដើម្បីកំដរអារម្មណ៍អ្នកគាំទ្ររបស់អ្នកទាំងពីរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម