ក្រោមការត្រួសត្រាយផ្លូវពីឪពុក សុវត្ថិ មុនីវណ្ណ ផ្លាស់ប្តូររសជាតិថ្មីក្នុងទ្រនំ Galaxy

ដូចប្រិយមិត្តបានជ្រាបហើយថា សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់តារាចម្រៀងជួរមុខលំដាប់ប្រទេស ព្រាប សុវត្ថិ ទើបប្រកាសខ្លួនចូលជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra កាលពីចុងសប្តាហ៍កន្លងទៅ ថែមទាំងបានទម្លាក់ស្នាដៃបទដំបូងជាការស្វាគមន៍ ចំណងជើងថា «Don’t Compare» ជាចង្វាក់ R&B លាយ Hip Hop ចែកហ្វេនស្តាប់កម្សាន្តទៀតផង។

ថ្លែងក្នុងកម្មវិធីសន្និសីទកាសែតស្តីពីការប្រកាសចូលធ្វើជាតារាចម្រៀងថ្មីក្នុងផលិតកម្ម Galaxy មុនីវណ្ណ ថា ខ្លួនសប្បាយចិត្តដែលបានចូលជាសមាជិកក្នុងផលិតកម្មតែមួយជាមួយឪពុករបស់លោក។ លោក​មើលឃើញថា Galaxy Navatra មានឆន្ទៈ និងមានគោលដៅខ្ពស់ស្របទៅនិងគោលដៅខ្លួន និងអ្វីដែលលោកចង់បាន។ ម៉្យាងម្ចាស់បទ “មាន​អូន​ម្នាក់​គ្រប់គ្រាន់” ​ទទួលបានការណែនាំពីឪពុក ហើយខ្លួនលោកផ្ទាល់ក៏ស្រលាញ់ផលិតកម្ម​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដូចគ្នាដែរ។

ដ្បិតមិនប្រាប់ឱ្យដឹងរយៈពេលកុងត្រាជាមួយផលិតកម្មក៏ពិតមែន តែកំលោះសង្ហារូបនេះ ប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងរិះរកអ្វីថ្មីៗមកបម្រើចំណីអារម្មណ៍អ្នកគាំទ្រ។ សម្រាប់ការបោះជំហានចូលជាសមាជិកគ្រួសារ Galaxy Navatra នៅពេលនេះ លោកបានអភិវឌ្ឍខ្លួនជាច្រើនដូចជា​ការប្រើប្រាស់សំឡេង Color នៃចម្រៀងខ្លួនឯង និងផ្នែកផ្សេងៗជាច្រើនទៀត។ សុវត្ថិ មុនីវណ្ណ មានការប្តេជ្ញាចិត្តខ្ពស់ ការលះបង់សម្រាប់ខ្លួនឯង ក្រុមហ៊ុន រួមទាំងក្រុមគ្រួសារផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងប្រកបដោយភាពសម្រិតសម្រាំង លោកសង្ឃឹមថា គ្រប់គ្នានឹងបានភ្លក់រសជាតិថ្មីនៃទម្រង់សំឡេង និង  Color នៃចម្រៀងថ្មីរបស់លោកដែលត្រៀមចេញ MV នៅផលិតកម្មថ្មីនេះ។ 

ជាក់ស្តែង បទ «Don’t Compare» ដែលទើបទម្លាក់ OFFICIAL AUDIO មកអង្រួនចិត្តយុវវ័យនោះ រៀបរាប់ពីដំណើរជីវិតរបស់តារាចម្រៀងវ័យក្មេងរូបនេះ ដែលបានឆ្លងកាត់ជីវិតសិល្បៈនាពេលកន្លង​មក។ តាមរយៈ ប៉ារ៉ូល សាច់ភ្លេង និងការរ៉េបបែបច្បាស់ៗ ធ្វើឱ្យបានស្តាប់បទនេះហើយពោលសរសើរកូនប្រុសច្បង ព្រាប សុវត្ថិ ស្ទើរគ្រប់ៗគ្នា។

គេជឿជាក់ថា បងប្រុសរបស់ សុវត្ថិ មុនីនាគ អាចនឹងមានចម្រៀងរួមគ្នាជាមួយឪពុកដូចមុននាពេលឆាប់ៗ ព្រោះថ្មីៗមុនប្រកាសជាតារាចម្រៀងថ្មីក្នុងទ្រនំជាមួយគ្នាឪកូនទាំងពីរទើបដឹកដៃគ្នាឡើងច្រៀងផ្អើលឆាកតន្ត្រី។ មិនតែប៉ុណ្ណោះ កំលោះរាង​ខ្ពស់​ស្រឡះ​ក៏អាចមានលទ្ធភាពចេញចម្រៀងជាមួយតារាចម្រៀងល្បីៗផ្សេងទៀតដែលនៅក្រោមទ្រនំ Galaxy Navatra ព្រោះបច្ចុប្បន្នតារាចម្រៀងល្បីៗជាច្រើនកំពុងឈរជើងក្នុងទ្រនំដ៏ធំមួយនេះ។

បន្ទាប់ពីត្រួសត្រាយផ្លូវយកកូនប្រុសច្បងចូលទ្រនំជាមួយគ្នា មហាជនអ្នកនិយមតាមដានជីវិតរបស់អ្នកសិល្បៈកំពុងរង់ចាំអ៊ុតមើលថាតើ ព្រាប សុវត្ថិ អាចនឹងត្រួសត្រាយផ្លូវឱ្យកូនប្រុសទី២ និងកូនប្រុសពៅ​លោកចូលផលិតកម្ម Galaxy Navatra ដែរឬទេ ខណៈកូនប្រុស២ នាក់ទៀតរបស់លោកសុទ្ធតែមានសមត្ថភាព និងទេពកោសល្យសិល្បៈ មិនចាញ់កូនប្រុសច្បងនោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានអ្នក!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច