ព្រោះធ្វើកម្មវិធីពិធីបុរាណនេះឡើង ទើបធ្វើឱ្យ សួស វីសា មានបញ្ហាឈឺបំពង់ក?

តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស សួស វីសា មានជំងឺរលាកបំពង់កកម្រិតធ្ងន់​ប្រមាណជិត ២ ឆ្នាំ រហូតស្ទើរតែបាត់បង់អាជីពតារាចម្រៀងទៅហើយ។ តែយ៉ាងណានាងបានទៅពិនិត្យ និងទទួលការព្យាបាលនៅប្រទេសថៃជាច្រើនលើក​ ហើយចុងក្រោយបំផុតនាងបានទៅជួបពេទ្យថៃនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។

ក្រោយត្រឡប់ពីជួបពេលលើកចុងក្រោយ គេឃើញតារាចម្រៀងស្រីរូបនេះចាប់ផ្តើមឡើងឆាកប្រគំតន្ត្រីវិញបណ្តើរៗ ដែលនេះសបញ្ជាក់ឱ្យឃើញថា ស្ថានភាពបំពង់ក នាងប្រហែលជាធូរស្បើយច្រើនហើយ ទើបអាចចេញមកច្រៀង Concert វិញបានដូច្នេះ។

ផ្តល់កិច្ចសម្ភាសន៍កម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ ភរិយា ថមមី បញ្ជាក់ថា បំពង់កនាងទើបជានៅអំឡុងដើមឆ្នាំ ២០២៣ នេះប៉ុណ្ណោះ។ នាងរំលឹកឡើងថា មិនយូរប៉ុន្មានក្រោយពេលនាង និងប្តីល្បីខ្លាំងក្នុងការ Live លើ FB នាងចាប់ផ្តើមបាត់សំឡេងបន្តិចម្តងៗ តែដោយសារខ្លួននាងផ្ទាល់មិនសូវយកចិត្តទុកដាក់ នាងនៅតែបន្តការ Live ដូចធម្មតា រហូតបំពង់កនាងធ្ងន់ធ្ងរទៅៗ និយាយមកឮតែខ្យល់ ទើបហេតុនេះសម្រេចចិត្តរត់ទៅរកពេទ្យព្យាបាល។

បន្ទាប់ពីពិនិត្យយ៉ាងល្អិតល្អន់ ពេទ្យថា បំពង់កនាងមានដុំសាច់ ប្រហែលកើតឡើងដោយកត្តាគួបផ្សំជាច្រើន រួមទាំងនាងធ្លាប់កើតជំងឺកូវីដ-១៩ និងបព្ហាច្រមុះផងដែរ។ តែដោយសារក្រុមគ្រួសារជាអ្នកជឿលើរឿងផ្លូវក្នុង ខាងអបិយជំនឿ នាងបានសាកល្បងប្រើវិធីសាស្ត្រនេះ រួចក៏បានជួបមីងម្នាក់ជាគ្រូទាយដែលជាប់សាច់ញាតិនាង ហើយគាត់បានប្រាប់នាងថា នាងខុសមាត់-ខុសក ទើបគេយកសំឡេង​នាងទៅលាក់ទុកនៅភ្នំអដ្ឋរស្ស ដោយសារនាងបន់ស្រន់សុំ ហើយមិនធ្វើតាមមិនបំពេញតាមសន្យានៅពេលនាងសម្រេចបំណង។ ប៉ុន្តែពេលនោះនាងរកនឹកមិនឃើញថាបានសន្យាអ្វី នៅទីណានោះទេ ទើបមីងជាគ្រូទាយរម្លឹកឡើងពីពិធីសែនព្រេងទ្រង់ទ្រាយធំ ទើបនាងនឹកឃើញថា កាលពីប៉ុន្មានខែមុននាងឈឺនាងបានរៀបចំពិធីសំពះ គោរពដឹងគុណគ្រូទ្រង់ទ្រាយធំមួយ ដោយមានអញ្ជើញលោកគ្រូអ្នកគ្រូ និងសិស្សសាលារបាំជាច្រើននាក់មកសំពះគោរពរំឭក ដឹងគុណគ្រូ ដែលបានបង្ហាត់បង្រៀនចំណេះជំនាញ និងគ្រឹះ​សិល្បៈដល់នាងតាំងពីកុមារភាព។ 

ម្ចាស់បទ «I’m Back» រៀបរាប់ថា នាងខុស ២ ចំណុច គឺទី១ ថ្ងៃនោះនាងបានឡើងរាំសំពះគ្រូនៅមុខព្រះភ័ក្ត្រខ្មុករបាំ ទាំងអស់ដោយគ្មានឯកសណ្ឋានអ្នករបាំ (សំពត់បត់ អាវប៉ាក់) ថែមទាំងរាំដៀវជើង (រាំលើកជើង) នៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ទៀតផង។ ទី២ គឺនាងបានបន់ស្រន់អ្វីម៉្យាងនៅពេលនោះ តែខ្លួននាងមិនចាំថាបានបន់ស្រន់អ្វីនោះទេ ទើបគេខឹងហើយយកសំឡេងនាងទៅទុកនៅភ្នំអដ្ឋរស្សដូច្នេះ។ ក្រោយដឹងរឿងនេះហើយ នាងនិងក្រុមគ្រួសារប្រញាប់ធ្វើពិធីបន់ស្រន់ខមាទោសសុំសំឡេងមកវិញ នាងស្រាប់តែមានអារម្មណ៍ថាចាប់ផ្តើមធូរស្បើយភ្លែតតែម្តង ធ្វើឱ្យក្រុមគ្រួសារនាងភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយឆ្លងកាត់បញ្ហារលាកបំពង់កកម្រិតធ្ងន់រួចមក សួស វីហ្សា បានផ្ដាំផ្ញើទៅតារាចម្រៀង ពិធីករ-ពិធីការិនី និងអ្នកលក់អនឡាញដែលប្រើប្រាស់សំឡេងខ្លាំងៗ ឱ្យយកចិត្តទុកដាក់ថែរក្សាសំឡេងរបស់ខ្លួនឱ្យបានល្អ កុំឱ្យដូចនាង ព្រោះខ្លួននាងផ្ទាល់ធ្លាប់ដេកយំ​ ហើយធ្លាប់គិតថាប្រហែលបាត់បង់អាជីពនេះហើយប្រសិនសំឡេងមិនត្រឡប់មកដូចដើមវិញ ដូច្នេះត្រូវរក្សាសំឡេងឱ្យល្អនៅពេលវាឈឺតិចៗ។

ទោះពេលនេះ វីសា បានលេចមុខលើឆាកតន្ត្រីវិញខ្លះៗក៏ពិតមែន តែគេមិនទាន់ដឹងថានាងអាចចាប់អាជីពនេះជាប់វិញឬយ៉ាងណានោះទេ ខណៈពេទ្យ​ធ្លាប់ព្រមាននាងថាបើមិនទាន់ជាហាមដាច់ខាត​ក្នុងការប្រើ​សំឡេង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត