ខ្មែរមួយជីវិត មកដល់ខ្មែរភ្លាម ទម្លាក់បទថ្មីភ្លែត «ឆក់ព្រលឹង» ជាប់ trending 2 លើយូធូប

«ឆក់ព្រលឹង» ឬ «Soul Snatcher» ជាស្នាដៃ​ថ្មី​របស់តារាចម្រៀងរ៉េបល្បីឈ្មោះ ​ឡេង​ សុវណ្ណតារា​ រហ័សនាម Khmer 1 jivit លោកបានបកស្រាយជាមួយ NPN ជា rapper ម្នាក់ដែលហ្វេនកំពុងរង់ចាំអ៊ុតមើលថាជានរណា ព្រោះមិនធ្លាប់ឃើញឈ្មោះនេះពីមុនមក។ ម៉្យាង បទថ្មីនេះទើបបញ្ចេញ Official Audio សិនប៉ុណ្ណោះ ចំណែកវីដេអូចម្រៀងនឹងមកដល់ឆាប់ៗនេះ។

បទចម្រៀងថ្មីនេះទើបទម្លាក់លើទីផ្សារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយគិតមកទល់ពេលនេះរយៈពេលទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ តែគួរឱ្យភ្ញាក់ផ្អើល​បទ «ឆក់ព្រលឹង» អន្ទង់ចិត្តអ្នកស្តាប់ឱ្យចុចចូលទស្សនាប្រមាណជិត 600K និងជាប់ ​trending លេខ 2 លើយូធូបថែមទៀតផង។ តួលេខនេះគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ក្រឡេកទៅមើលចង្វាក់ភ្លេង អត្ថន័យ និងសំនៀងព្យាង្គ របស់តារារ៉េបខ្មែរមួយជីវិតវិញនោះ នៅតែល្អមិនប្រួលប្រែ រីឯប៉ារូចម្រៀងនៅដិតដាន ចាក់ចំបេះដូងអ្នកស្តាប់ដូចដើម។  លើសពីហ្វេននៅក្នុងស្រុកដែលយកបទ «ឆក់ព្រលឹង» ធ្វើ Video Reaction តាមការយល់ឃើញរបស់ពួកគេ សូម្បីតែ Youtuber បរទេសល្បីៗក៏យកបទនេះទៅធ្វើ Video Reaction ហើយបង្ហោះពាសពេញយូធូបផងដែរ។

ហ្វេនៗអ្នកស្នេហាវិស័យតន្ត្រី hip hop និងចម្រៀងរ៉េបបានលើកសរសើរស្នាដៃថ្មីដែល ខ្មែរមួយជីវិត ទើបទម្លាក់លើទីផ្សារក្តៅៗនេះថា ពិតជាពីរោះខ្លាំងណាស់ ហើយពួកគេពិតជារីករាយពេលឃើញតារារ៉េបប៉ារូពិឃាតនេះត្រឡប់ចូលស្ទូឌីយូថតសម្លេងម្តងទៀត ព្រោះគ្រប់គ្នាពិតជានឹករលឹកសម្លេងដ៏ក្រអួនក្រអៅ គួបផ្សំអត្ថន័យចាក់ដោតពីមាត់ ខ្មែរមួយជីវិត។

ក្រៅពីស្នាដៃបទ «Soul Snatcher» ជាមួយ NPN នេះ ម្ចាស់បទ «ប៉ារូពិឃាដ» ក៏ឆ្លៀតចេញច្រៀងតាមក្លឹបកម្សាន្តមួយចំនួនផងដែរ។ តួយ៉ាង យប់មិញនេះ ខ្មែរមួយជីវិត បានឡើងច្រៀងសម្តែងនៅ Club Drip 13 ដែលនេះត្រូវគេដឹងថា ជា show ទី១ដែលលោកឡើងសម្តែងក្រោយត្រឡប់មកទឹកដីកំណើតប្រទេសកម្ពុជា។

ពិសេសមែនទែន ការឡើងចម្រៀងសម្តែងលើកដំបូងរបស់ម្ចាស់បទ «ឆក់ព្រលឹង» ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា សូម្បីក្រុមការងារផលិតកម្ម បារមី ក៏ទៅចូលរួមគាំទ្រដែរ ក្នុងនោះ វណ្ណដា តារាចម្រៀងរ៉េបវ័យក្មេងកំពុងល្បីល្បាញ ក៏ទៅគាំទ្ររៀមច្បងក្នុងវិស័យរ៉េបដូចគ្នាដែរ។

ក្រោយចប់ការសម្តែងលើកដំបូង ឡេង​ សុវណ្ណតារា​ ហៅ Khmer 1 jivit បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «អរគុណ ទាំងអស់គ្នាដែលបានអញ្ជេីញមកគាំទ្រ ​Show ​ទីមួយ​ របស់ខ្ញុំ K1J នៅយប់មិញនេះ shout out to all the Baramey Crew, ក្រុមកម្មវិធី TheRapperCambodia and all the Fans !!!! Especially to ma boy Vanda for show up last night was yooo»។

ឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានឃើញវត្តមានកំពូលតារារ៉េបរៀមច្បងដ៏ឆ្នើមមួយរូបក្នុងវិស័យចម្រៀងរ៉េបនៅកម្ពុជា ក្នុងកម្មវិធីប្រលងរ៉េប The Rapper Cambodia ដោយលោកនឹងចូលរួមធ្វើជា Coach ម្នាក់ក្នុងការប្រកួតនេះ។ គេជឿជាក់ថា ខ្មែរមួយជីវិត នឹងមានអ្វីថ្មីប្លែកមកចែកជូនទស្សនិកជនទស្សនានាពេលឆាប់ៗខាងមុខនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម