ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាងដាក់ពាក្យប្រកួតប្រជែងកម្មវិធីបវរកញ្ញា ប៉ុន្តែនាងពិតជាសមត្ថភាពខ្ពស់អាចទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនឡើងដល់ចំណាត់ថ្នាក់ Top 5 ចុងក្រោយ។

ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះ ស្រីនិត ថា ឆ្នាំនេះនាងនៅជាប់កុងត្រាជាមួយស្ថាប័ន MGC នៅឡើយ ដូច្នេះមិនអាច comeback មកប្រកួតវិញឡើយ។ ម៉្យាង ខ្លួននាងផ្ទាល់មិនទាន់ត្រូវការត្រឡប់មកប្រកួត Miss Grand Cambodia នៅពេលនេះទេ ព្រោះនាងត្រូវការពេលវេលាពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងក្លាជាងនេះសិន។ អ្វីដែលសំខាន់ជាងនេះគឺ ស្រីនិត មានមហិច្ឆិតា និងឆន្ទៈខ្ពស់ក្នុងការដណ្តើមយកមកុដថ្នាក់ជាតិឱ្យបាន ប្រសិននាងសម្រេចចិត្ត comeback មកវិញនៅថ្ងៃណាមួយ។

ម្ចាស់ជយលាភី 3rd Runner up Miss Grand Cambodia 2023 បានរៀបរាប់ថា «សម្រាប់ការប្រកួត គឺខ្ញុំពង្រឹងសមត្ថភាពឱ្យខ្លាំងជាងនេះសិន បើមកវិញគឺមកយកមកុដតែម្តង។ អ៊ីចឹង បើយើងមកវិញយើងដឹងសមត្ថភាពថាអត់អាចយកមកុដបាន យើងមកធ្វើអី! សុខចិត្តយូរឆ្នាំឱ្យគេចាំ ប៉ុន្តែពេលត្រឡប់មកគឺយើងជោគជ័យ»។

បន្ថែមពីលើនោះ​ បវរកញ្ញាជើងខ្លាំង ស៊ូ ស្រីនិត បានឱ្យដឹងថា មានចំណុចសំខាន់ ៣ ដែលនាងត្រូវការពង្រឹងឱ្យខ្លាំងមុនត្រឡប់មកប្រកួតបវរកញ្ញាម្តងទៀត រួមមាន ការប្រើប្រាស់ភាសា ការដើរ និងអត្តចរិតជា queen។

មិនត្រឹមខ្លាំងលើឆាកប្រកួតប៉ុណ្ណោះទេ សូម្បីការងារសិល្បៈក៏ ស្រីនិត ទទួលបានហូរហែ​មិនចាញ់សិល្បករស្រករគ្នាប៉ុន្មានឡើយ ទាំងការងារថតប្រម៉ូតផ្សព្វផ្សាយផលិតផល ថតស៉្បតពាណិជ្ជកម្ម និងការបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈផ្សេងៗ។ ប៉ុន្តែសម្រាប់ការថតភាពយន្តវិញ ស្រីនិត និង Top 4 MGC 2023 មិនទាន់ជោគជ័យនៅឡើយ ខណៈកន្លង​មកអ្នកទាំង ៥ ធ្លាប់ត្រូវផលិតកម្មក្នុងស្រុកហៅឱ្យ casting សាកល្បង តែមិនទទួលបានលទ្ធផល ដោយសារចចារតម្លៃមិនត្រូវរ៉ូវគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ