មុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា បានបង្ហោះឡើងថា «សូមជម្រាបជូនដំណឹង ទៅដល់បងៗ និងក្រុមកាងារទាំងអស់ ថានាងខ្ញុំ មិនស្ថិតក្រោមក្រុមហ៊ុន រឺ Agency ណាមួយទេ គឺនាងខ្ញុំ Freelance រាល់កាងារទាំងអស់អាចទំនាក់ទំនងមកនាងខ្ញុំផ្ទាល់បាន សូមអរគុណ» ។ ដែលនេះបញ្ជាក់ឱ្យដឹងច្បាស់ថា បច្ចុប្បន្ននាងជាសិល្បករឯករាជ្យ មិនចំណុះក្រោមស្ថាប័នណាមួយឡើយ ដូច្នេះនាងមានសិទ្ធិទទួលការងារគ្រប់យ៉ាងបានដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុន ឬការកាត់ភាគរយឱ្យក្រុមហ៊ុននោះឡើយ។

ប្រាប់ឱ្យ AMS ដឹង បវរកញ្ញារាងខ្ពស់ស្រឡះ ប៉ូគឹមថេង សុតធីតា ថាការពិតទៅកុងត្រារវាងនាង និងក្រុមហ៊ុនមហាហង្ស អតីតអ្នករៀបចំកម្មវិធី Miss Grand Cambodia គឺមានរយៈពេល១ ឆ្នាំប៉ុណ្ណោះ ហើយកុងត្រានោះបានបញ្ចប់ទៅតាំងពីឆ្នាំមុនមកម៉្លេះ គ្រាន់តែនាងមិនដែលបានបង្ហោះប្រាប់ឱ្យដឹងជាសាធារណៈ ហើយការបង្ហោះខាងលើ គឺដោយសាររយៈពេលចុងក្រោយនេះមានគេរកទាក់ទងការងារនាងច្រើន ប៉ុន្តែច្រឡំស្មានថានាងនៅជាប់កុងត្រាទើបគេទាក់ទងទៅខាងក្រុមហ៊ុន ដូច្នេះទើបនាងប្រកាសឱ្យដឹងជាសាធារណៈបែបនេះទៅ ដើម្បីឱ្យក្រុមហ៊ុន ឬភ្នាក់ងារ (Agency) មានបំណងទាក់ទងការងារជាមួយនាងអាចទំនាក់ទំនងមកនាងដោយផ្ទាល់បាន។
គួររំលឹកថា រយៈពេលចុងក្រោយនេះ ទីផ្សារសិល្បៈរបស់ ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 កំពុងងើបឡើងខ្លាំង ដោយនាងទទួលបានការងារសិល្បៈច្រើនជាហូរហែ ទាំងថតប្រ៉ូម៉ូតផលិតផល ភាពយន្ត ថែមទាំងបានវិវត្តន៍ខ្លួនមកធ្វើជាពិធីការិនីទៀតផង។ តួយ៉ាង បវរកញ្ញារូបស្រស់នេះ ក៏នឹងមានវត្តមានសម្តែងក្នុងរឿង អប្សរាមហាអង្គរ របស់លោក ហ្វៃ សំអាង ផងដែរ ដោយក្នុងនោះនាងសម្តែងជាតួអង្គសំខាន់មួយក្នុងសាច់រឿងនេះ៕





















































Account
Security
Favourite Content