បទចម្រៀងចាស់ តែយកមក Remix ជាថ្មីរបស់តារាចម្រៀងស្រីជើងល្បីជាង ២០ ឆ្នាំ ម៉េង កែវពេជ្ជតា «ពេលណាបងមករកអូន» feat ជាមួយ ព្រីន បានហក់ឡើងមកនៅលេខ១ លើ YouTube ជាបទពេញនិយមស្ដាប់ច្រើនជាងគេ។

ប្រើពាក្យត្រឹម ៣ សប្ដាហ៍ប៉ុណ្ណោះ «ពេលណាបងមករកអូន» បានឆក់បានតំណែងលេខ១ Trending for music។ បទនេះមានការចូលរួមរ៉េបពីសំណាក់ ព្រីន ដែលជាតារាសម្ដែង និងកំពុងប្រឡូកក្នុងវិស័យចម្រៀង។ បទដើមរបស់អ្នកនាង ពេជ្ជតា ចេញកាលពីចេញ ២០ ឆ្នាំមុនមកម្ល៉េះ ហើយថ្មីៗនេះតារាច្រៀងស្រីដែលមានទឹកដមសំឡេងផ្អែមរូបនេះ យកមក remix ថ្មី ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ជាពិសេសលើបណ្ដាញសង្គម Tik Tok។
តារាចម្រៀងស្រីដែលអាចបកស្រាយចម្រៀងគ្រប់ទម្រង់រូបនេះ ពិតជាមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ ទាំងសាច់ភ្លេងថ្មី និង MV ពិតជាមិនហួសពីការស្មានតែម្ដង។ បើនិយាយពីទឹកដមសំឡេង អ្នកនាង ម៉េង កែវពេជ្ជតា នៅតែពីរោះគ្មានប្រែ ហើយពូកែបត់បែនជាមួយសាច់ភ្លេងបែបថ្មី ថែមជាមួយចង្វាក់កាន់តែញាប់។

សម្រាប់ ម៉េង កែវពេជ្ជតា មិនថាបទអ្វីឡើយ អ្នកនាងនៅតែច្រៀងបានយ៉ាងល្អ។ ដូចកាលពីពេលថ្មីៗនេះ អ្នកម្ដាយកូន ២ រូបនេះ បានទៅសម្ដែងសម្ដែងក្នុងកម្មវិធីរបស់ អូលីវ៉ា គង់ ដោយបកស្រាយចម្រៀង ២ បទ «ភ្លៀងធ្លាក់ក្នុងបេះដូង» និង «Bad Boy» បែបចង្វាក់ rock ហើយគ្រានោះអ្នកនាង និងកូនស្រីនៅតែអស្ចារ្យ។
«ពេលណាបងមករកអូន» ធ្វើឲ្យមហាជនលើកលែងថា ស្ដាប់ឮបទនេះគ្រប់ទីកន្លែង។ ចំណែកម្ចាស់បទវិញក៏មមាញឹកក្នុងការសម្ដែងតាមកម្មវិធីផ្សេងៗដែរ។ បទនេះដែរមានអ្នកចូលស្ដាប់ជិត ២ លានដងហើយ គិតមកត្រឹមម៉ោង ២ រសៀលថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២៤៕


























Account
Security
Favourite Content