គ្រឿងអលង្ការ Song HyeKyo និង Suzy លេចធ្លោខ្លាំងក្នុងកម្មវិធីទទួលពានរង្វាន់ តម្លៃរួមៗខ្ទង់សែនដុល្លារ

តារាស្រីល្បី Song Hye Kyo និង Suzy បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជនក្រោយបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ Blue Dragon Series Awards ដែលធ្វើឡើងនៅ Paradise City ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៣។ មិនត្រឹមតែតុបតែងខ្លួនយ៉ាងស្រស់ស្អាតឡើយ ថែមទាំងមានពាក់គ្រឿងអលង្ការមើលទៅលេចធ្លោថែមទៀត។

Song Hye Kyo បានទទួលរង្វាន់ធំជាងគេបំផុតក្នុងកម្មវិធីសម្រាប់ការសម្តែងដ៏អស្ចារ្យរបស់នាងនៅក្នុងរឿងភាគ ‘The Glory’។ នាងបង្ហាញខ្លួនជាមួយរ៉ូបរាត្រីពណ៌ខ្មៅ និងមានពាក់គ្រឿងអលង្ការប្រេន Chaumet។ ឈុតរបស់នាងរួមមានក្រវិលដ៏ស្រស់ស្អាតមានតម្លៃ ២៦.៣ លានវ៉ុន (២០ ៥៨៦ដុល្លារអាមេរិក) ខ្សែកមានតម្លៃ ១១៥ លានវ៉ុន (៩០ ០១៧ ដុល្លារអាមេរិក) និងចិញ្ចៀនដ៏ស្រស់ស្អាតមានតម្លៃ ១៥.៥ លានវ៉ុន (១២ ១៣៣ដុល្លារអាមេរិក) ដែលមានតម្លៃសរុប ១៥៦.៨ លានវ៉ុន (១២២ ៧៣៦ ដុល្លារអាមេរិក)។

ក្រឡេកមកមើលតារាស្រី Suzy វិញរូបនាងទទួលបានពានរង្វាន់ជាតារាសម្ដែងស្រីល្អបំផុតសម្រាប់តួអង្គ ក្នុងរឿង ‘Anna’។ រូបនាងបង្ហាញក្នុងឈុតរាត្រីពណ៌ទឹកប្រាក់លាយពណ៌ខ្សាច់ មើលទៅលេចធ្លោខ្លាំង។ រីឯអលង្ការលើខ្លួនរបស់នាងវិញក៏មានតម្លៃថ្លៃមិនធម្មតា ក្រវិលដែល Suzy ពាក់មានតម្លៃ ៥៣.២ លានវ៉ុន (៤១ ៦៦៩ ដុល្លារអាមេរិក) ។ ខ្សែកវិញត្រូវបានគេរំពឹងថាមានតម្លៃ ១៥០លានវ៉ុន (១១៧ ៤៨៨ ដុល្លារអាមេរិក)។ តម្លៃអលង្ការលើខ្លួនរបស់ Suzy គឺច្រើនជាង ២០០ លានវ៉ុន (១៥៦,៦៥០ ដុល្លារអាមេរិក) ។

ការតុបតែងខ្លួនដ៏ស្រស់ស្អាត និងពានរង្វាន់ដែលតារាស្រី Song Hye Kyo  និង Suzy ទទួលបានធ្វើឱ្យអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាតារាស្រីលេចធ្លោជាងគេក្នុងកម្មវិធីទទួលពានរង្វាន់ Blue Dragon Series Awards៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ