ក្រោយរៀបការជាង ២ ឆ្នាំ Son YeJin ប្រាប់ពីមូលហេតុមិនស្ទាក់ស្ទើរក្នុងការជ្រើសយក HyunBin  ជាដៃគូជីវិត

តារាស្រី Son YeJin និងតារាប្រុស HyunBin ជាគូស្នេហ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសកូរ៉េ ជាពិសេសតែងត្រូវគេសរសើរថាសមគ្នាខ្លាំង ហើយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងលួចច្រណែន។

ថ្មីៗ នេះ Son YeJin បានចូលរួមកម្មវិធី Mega Talk ដែលបានរៀបចំដោយ Bucheon International Fantastic Film Festival។ ក្នុងឱកាសនោះ អ្នកគាំទ្ររបស់នាងក៏អាចសួរសំនួរដល់រូបនាងបានដែរ។ ក្នុងចំណោមសំនួរជាច្រើន ក្នុងនោះមានសំនួរមួយដែលនាងត្រូវបានគេចោទសួរពីមូលហេតុដែលនាង សម្រេចចិត្ដរៀបការជាមួយស្វាមីរបស់នាងគឺតារាប្រុស HyunBin។

តារាស្រីរូបនេះញញឹមយ៉ាងស្រស់ និងបានឆ្លើយតបថា៖ តារាសម្ដែងនឹងធ្វើការទៅលើគម្រោងជាច្រើន ជាពិសេសការថតរឿង និងមានឱកាសបានធ្វើការជាមួយតារាជាច្រើន។ បន្ទាប់ពីធ្វើការរួមគ្នារួច តារាសម្ដែងខ្លះក៏ចាប់អារម្មណ៍គ្នា លង់ស្រឡាញ់គ្នា និងចាប់ផ្ដើមសេពគប់គ្នា។ អ្នកខ្លះថែមទាំងឈានដល់ការរៀបការទៀតផង។ និយាយឲ្យស្មោះអស់ពីចិត្ដ នាងមិនចង់ឲ្យខ្លួនឯងបែបនេះឡើយ។

នាងបន្ដថា៖ ប្រហែលជានិស្ស័យ មនុស្សជាច្រើនជុំវិញតែងលើកឡើង នាង និងស្វាមី មានភាពស្រដៀងគ្នាច្រើន។ តែនាងមិនគិតដូច្នេះទេ តែពួកគេបន្ដនិយាយពីភាពស្រដៀងគ្នា។ នាងតែងគិត ឬមកពីនាងធ្វើការជាមួយ ស្វាមី លោក HyunBin ដល់ទៅ ២ ដង ទើបអ្វីៗ ប្រែជាស្រដៀងគ្នា។ នាងចាប់ផ្ដើមសង្កេតឃើញពីអត្ដចរិតរបស់លោក និងចាប់ផ្ដើមចាប់អារម្មណ៍ពេញចិត្ដ។

នាងបន្ថែមថា៖ ស្វាមីរបស់នាងជាមនុស្សមាត់ត្រង់ និងមិនដែលព្យាយាមធ្វើអ្វីដែលមិនមែនជាខ្លួនឯងឡើយ។ លោកជាមនុស្សប្រុសម្នាក់ដែលអាចពឹងផ្អែកបាន ដូច្នេះទើបនាងសម្រេចចិត្ដដោយមិនស្ទាក់ស្ទើរក្នុងការរៀបការសាងគ្រួសាររួមគ្នា។ នាងក៏និយាយចំណុចមួយផ្សេងទៀត នោះគឺស្វាមីនាងពិតជាមានរូបរាងស្រស់សង្ហាខ្លាំង។

ក្រៅពីនិយាយពីរឿងរបស់ស្វាមី លោក HyunBin តារាស្រី Son YeJin ក៏បាននិយាយពីជីវិតគ្រួសារផងដែរ។ រយៈពេល ២ ឆ្នាំមកនេះ វាជាពេលវេលាដ៏អស្ចារ្យមួយក្នុងជីវិតនាង។ នាងបានឆ្លងកាត់ការរៀបការ ការមានផ្ទៃពោះ ក្លាយជាម្ដាយរបស់គេ។ ពេលនាងធ្វើត្រឹមជាតារាសម្ដែងការគិតរបស់នាងគឺ បែបផ្សេង នៅពេលដែលនាងមានគ្រួសារ និងមានកូន ការគិតរបស់នាងកាន់តែធំទូលាយ ធ្វើឲ្យនាងកាន់តែយល់ដឹងច្រើន។ គ្រួសារកក់ក្ដៅមួយនេះ ធ្វើនាងកាន់តែចេះគិត និងរៀនសូត្របានយ៉ាងច្រើន។

គួរបញ្ជាក់ថា តារាស្រី Son YeJin និងតារាប្រុស HyunBin ធ្លាប់បានធ្វើការរួមគ្នាដល់ទៅ ២ ដង។ អ្នកទាំងពីរចាប់ផ្ដើមសេពគប់មើលចិត្ដថ្លើមគ្នា ក្រោយសម្ដែងរឿង “Crash Landing On You” និងប្រកាសរៀបការនៅដើមឆ្នាំ​២០២២។ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ