ឆ្លាតមែន​ Son YeJin ឆ្លៀតជួយប្រម៉ូតប្រេនស្បែកជើងស្វាមីក្នុងរឿងភាគថ្មីខ្លួនទៀត

គូស្នេហ៍ល្បីល្បាញមួយគូប្រទេសកូរ៉េខាងត្បូងគឺតារាសម្ដែងប្រុស Hyunbin និងតារាសម្ដែងស្រី Son Yejin ទើបតែដឹកដៃគ្នាចូលរោងការកាលពីម្សិលមិញថ្ងៃទី ៣១ ខែមីនា ដោយមានភ្ញៀវកិត្តិយសប្រមាណជា ២០០ នាក់ធ្វើជាសាក្សីផងដែរ។ ពិធីមង្គលការរបស់អ្នកទាំងពីរបានធ្វើឡើងនៅសណ្ឋាគារប្រណីតលំដាប់អភិជននៅកណ្ដាលទីក្រុង សេអ៊ូល ដោយចំណាយប្រមាណជាជាង ១០ ម៉ឺនដុល្លារអាមេរិក។

ជាមួយគ្នានេះបើក្រឡេកមកមើលរឿងភាគដែលតារាសម្ដែងស្រី Son Yejin កំពុងចាក់ផ្សាយគឺ “Thirty Nine” ក៏មានការគាំទ្រច្រើនមិនធម្មតាពីមហាជន និងត្រូវបានសរសើរថាថ្វីដៃសម្ដែងរបស់នាងកាន់តែល្អទៅៗ។ ក្នុងរឿងភាគ “Thirty Nine” រូបនាងដើរតួជា Cha Min Jo សម្រាប់តួអង្គនេះគឺតែងតែស្លៀកសម្លៀកបំពាក់ថ្លៃៗ និងធ្វើខ្លួនបែបនារីសម័យថ្មី។

តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងលួចសរសើររូបនាងថាឆ្លាតនោះគឺ Son Yejin បានឆ្លៀតពាក់ស្បែកជើងប្រេន Tom Ford។ ហើយប្រេននោះ Hyunbin ដែលជាស្វាមីរបស់នាងគឺជាអ្នកតំណាងផ្ដាច់មុខតែម្ដង។ ពិតណាស់មិនត្រឹមតែពាក់ទៅឃើញស្អាតទេ ថែមទាំងបានជួយប្រម៉ូតប្រេនស្បែកជើងស្វាមីរបស់ខ្លួនជាអ្នកតំណាងទៀត។

បន្ទាប់ពីតារាស្រីវ័យ ៤០ ឆ្នាំនេះពាក់ស្បែកជើងម៉ាក Tom Ford ក៏មានហ្វេនៗ នារីជាច្រើនបញ្ចេញមតិថា ស្បែកជើងពិតជាស្អាតខ្លាំងហើយមើលទៅថ្លៃថ្នូរទៀត ដូច្នេះពួកគេនឹងស្វែងរកទិញពាក់ដែរ។

គួរបញ្ជាក់ Son Yejin និងស្វាមី Hyunbin សុទ្ធតែជាតារាលំដាប់ប្រទេស និងជាអ្នកតំណាងប្រេនធំជាច្រើន ថែមទាំងមានតម្លៃខ្លួនថ្លៃកប់ពពកទៀតផងនៅពេលថតរឿង ឬផ្សាយពាណិជ្ជកម្មម្ដងៗ ដោយ Hyunbin អាចរកបានជាង ៨ ម៉ឺនដុល្លារថតរឿងក្នុង ១ ភាគនិង Son Yejin ប្រមាណជាង ៤ ម៉ឺនដុល្លារ។ អ្នកទាំងពីរក៏ជាអ្នករកស៊ីទិញលក់អចលនទ្រព្យយ៉ាងស្ទាត់ជំនាញផងដែរ និងមានទ្រព្យសម្បត្ដិសរុបជាង ៤០ លានដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម