ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតម្ចាស់ជយលាភី Miss Teen International 2023 ត្រូវបានរកឃើញហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេស Venezuela។ ចំណែកបវរកញ្ញាតំណាងជាតិកម្ពុជា កញ្ញា សុខ និដាណាត់ ដណ្តើមបានជយលាភី 2nd Runner up Miss Teen International 2023 ផងដែរ។


ទំព័រហ្វេសប៊ុកផ្លូវការ Miss Teen International Cambodia ដែលជាស្ថាប័នគ្រប់គ្រងបានបង្ហាញមោទកភាព បន្ទាប់ពីកម្ពុជាបានជាប់ជា 2nd Runner up Miss Teen International 2023 ដោយបានបង្ហោះទំព័រហ្វេសប៊ុកថា «កម្ពុជាពិតជាមានមោទកភាពមែនទែន ដែលមាន Miss Teen ពូកែ ឆ្លាត ដូចជា សុខ និដាណាត់ មកគ្រងតំណែងលេខ៣ នៅកម្មវិធីអន្តរជាតិ Miss Teen International»។


សូមជម្រាបថា ឆ្នាំនេះកម្ពុជា គឺជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Teen International 2023 ក្នុងនោះម្ចាស់មកុដបានទៅលើ បវរកញ្ញាមកពីប្រទេស Venezuela, 1st Runner up បានទៅបវរកញ្ញាមកពីឥណ្ឌា, 2nd Runner up បានទៅបវរកញ្ញាប្រទេសកម្ពជា,3rd Runner up បានទៅលើបវរកញ្ញាមកពី Dominican Republic និង 4th Runner up បានទៅលើបវរកញ្ញាមកពី វៀតណាម។



នៅព្រឹកនេះ ម្ចាស់ជយលាភី Miss Teen International 2023 និងម្ចាស់ជយលាភីលំដាប់រងទាំង ៤ រួមទាំងបវរកញ្ញាផ្សេងៗទៀតបានធ្វើដំណើរទៅផ្សារទំនើប Chipmong Mega Mall 271 ដើម្បី Shopping និងជិះឧទ្ធម្ភាគចក្រ៕

























Account
Security
Favourite Content