វាពិតជារឿងមួយដែលអ្នកគាំទ្រជាច្រើនមិនដែលស្រមៃ ព្រោះតារាខេប៉ុប កម្រមានសកម្មភាពជិតស្និទ្ធ ឬធ្វើការទាក់ទងជាមួយកីឡាករបាល់ទាត់ តែកាលពីយប់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣ នេះមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលដោយសារកំពូលតារាចម្រៀងស្រីខេប៉ុប Lisa បានបង្ហោះ Story ជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Neymar.Jr។
មែនទែនទៅ បន្ទាប់ពី Lisa បានបង្ហោះ Story រួច កីឡាករបាល់ទាត់ Neymar.Jr ក៏បានបង្ហោះ Story បន្ដពី Lisa ផងដែរ វាបង្ហាញពីមិត្តភាពថ្មីមួយរបស់អ្នកទាំងពីរដែលអ្នកគាំទ្រជាច្រើនមិនដែលដឹង និងមិនដែលឃើញ ខណៈមហាជនជាច្រើនពិតជារំភើបខ្លាំងព្រោះតារាល្បីលំដាប់ពិភពលោកដល់ទៅពីររូបបានជួបគ្នា។
ក្រោយពីបង្ហាញរូបភាពជិតស្និទ្ធក្នុង Story អ្នកគាំទ្រជាច្រើនក៏បានរកឃើញថា Neymar ក៏ជាអ្នកគាំទ្រមួយរូបរបស់ក្រុមចម្រៀងនារី BLACKPINK ផងដែរ ដោយលោកធ្លាប់បានបង្ហោះសារគាំទ្រនៅពេលដែលបទចម្រៀង Pink Venom ចេញជាផ្លូវការ។ លើសពីនេះ លោកក៏បានលេងហ្គេម PUBG x The Virtual ដែលសហការជាមួយ BLACKPINK ទៀត។ ស្របពេលជាមួយគ្នា អ្នកគាំទ្រជាច្រើនសង្ឃឹមថានឹងអាចឃើញពីមិត្តភាពរបស់អ្នកទាំងពីរទៀតនៅពេលអនាគត៕























Account
Security
Favourite Content