ថ្មីៗ នេះ តារាសម្ដែងស្រី Shin Mina បន្ដធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនជាមួយភាពផ្អែមល្ហែមរបស់នាង និងមិត្ដប្រុសលោក Kim Woobin។



ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់មិត្ដប្រុសរបស់ខ្លួនដែលកំពុងថតរឿងថ្មី Shin Mina បានផ្ញើឡានដឹកអាហារ និងភេសជ្ជៈទៅកាន់កន្លែងដែលតារាប្រុស Kim Woobin កំពុងថតរឿង។ ដោយឡាននោះមិនត្រឹមតែសម្រាប់ដឹកអាហារ និងភេសជ្ជៈទេ តែក៏មានការតុបតែងយ៉ាងស្រស់ស្អាតអមជាមួយរូបថតរបស់តារាប្រុស Kim WooBin និងផ្កាស្រស់ជាច្រើនទង។
លើសពីនេះ តារាសម្ដែងស្រី Shin Mina ក៏បានសរសេរសារជូនពរដល់ក្រុមការងាររឿង និងមិត្ដប្រុសផងដែរ។ នាងបានសរសេរពាក្យពាក្យពេចន៍មួយចំនួនថា៖ “អរគុណដល់ក្រុមការងាររឿង អ្នកទាំងអស់ពិតជាធ្វើការយ៉ាងលំបាក អរគុណចំពោះការខិតខំប្រឹងប្រែង”។


គួរបញ្ជាក់ថា តារាសម្ដែងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង Kim Woobin និង Shin Minah បានប្រកាស់សេពគប់គ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ បើគិតមកដល់ពេលនេះគឺទាក់ទងគ្នាបានរយៈពេលជិត ៨ ឆ្នាំហើយ ខណៈអ្នកទាំងពីរក៏ត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ Goal មួយប្រចាំប្រទេសកូរ៉េផងដែរ ដោយសារតែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរដែលតែងបង្ហាញលើបណ្ដាញសង្គម។



មិនតែប៉ុណ្ណោះ តារាប្រុស Kim Woobin ធ្លាប់បានលើកឡើងថា Shin Mina គឺជាមនុស្សម្នាក់ដែលតែងនៅក្បែរ មើលថែលើកទឹកចិត្តដល់រូបលោកកំឡុងពេលលោកព្យាបាលជំងឺមហារីក។ នាងជាមនុស្សសំខាន់ម្នាក់ក្នុងជីវិតរបស់លោក ៕
























Account
Security
Favourite Content