តារាសម្ដែង សេង មង្គល៖ “ក្នុងនាមជាអ្នកជួយដូចគ្នា ខ្ញុំសូមសំណូមពររឿង ៣ យ៉ាង”

ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​១​រូប តារា​ប្រុស សេង មង្គល តែង​តែ​អំពាវនាវ​ដល់​មហាជន​រួបរួម​គ្នា, ចែករំលែក និង​បរិច្ចាគ​ទាំង​ថវិកា និង​សម្ភារៈ​ចាំបាច់​ដល់​កងទ័ព​ជួរ​មុខ ព្រម​ទាំង​ជន​ភៀសសឹក​រាប់​ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ ក្រោយ​ត្រូវ​ទាហាន​សៀម​ឈ្លានពាន។

មុន​នេះ​បន្តិច​តារា​ប្រុស​រូបនេះ ក៏បាន Screenshot ផុស​មួយ និង​បាន​សរសេរ​រៀបរាប់​ថា “ក្នុង​នាម​ជា​អ្នក​ជួយ​ដូច​គ្នា ខ្ញុំ​សូម​សំណូម​ពរ​រឿង បី យ៉ាង៖

ទី1៖ សូម​ម្ចាស់​ជំនួយ​កុំ​ទាមទារ​ឱ្យ​ជំនួយ​របស់​អ្នក​ត្រូវ​តែ​ទៅ​ដល់​គោលដៅ​ផ្ទាល់​ដោយ​ការ​បង្ហាញ​តាមរយៈ​នៃ​ផុស​គ្រប់​ទំរង់ (រូបថត ឬ វីដេអូ) កុំ​ខ្លាច​គេ​មិន​ថា​ដឹង​ថា​ជំនួយ​នោះ​ជា​របស់​អ្នក សំខាន់​ចិត្ត​អ្នក​ជ្រះ​ថ្លា​នឹង​ការ​ជួយ ឬ​គ្រាន់តែ​ឆ្លៀត​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន…!

ទី2៖ សូម​អ្នក​ដែល​ទទួល​ជំនួយ​ក្នុង​ការ​យក​ទៅ​ចែក​តាម​គោលដៅ​នីមួយៗ ប្រសិនបើ​ម្ចាស់​ជំនួយ​ទាមទារ​ឱ្យ​ថត​ជូន ឬ​ផុស​ឱ្យ សូម​បដិសេធ​ជំនួយ​នោះ​ទៅ ព្រោះ​នេះ​មិនមែន​ជា​ការ​ជួយ​ដោយ​ចេញ​ពី​ចិត្ត​ទេ​ក្នុង​កាលៈទេសៈ​នេះ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​នាំ​គ្រោះ​ថ្នាក់​បន្ថែម​ទៅ​ដល់​បងប្អូន​ភៀស​សឹក…!

ទី3៖ សូម​អ្នក​ដែល​មាន​ជំនួយ​ផ្ទាល់​ខ្លួន ហើយ​បាន​ទៅ​ដល់​ទីតាំង​ផ្ទាល់ សូម​កុំ​ទាន់​ថត​បង្ហាញ​ពេល​នេះ​អី បងប្អូន​ដែល​ទៅ​ដល់​ផ្ទាល់​ច្បាស់​ជា​ឃើញ​ពី​ភាព​លំបាក​របស់​ពួកគាត់​ហើយ បើ​មិន​ចង់​ឃើញ​ការ​លំបាក​នេះ​បន្ថែម​ទេ សូម​ជួយ​លាក់​ការ​ផង​គ្រប់​រូបភាព និង​វីដេអូ​ដែល​បែក​ធ្លាយ​គឺ កើត​ចេញពី​អ្នក​បាន​ឃើញ និង​ជួប​ផ្ទាល់​នេះឯង…!”

តារា​ប្រុស​រូប​នេះ​បាន​បន្ថែម​ជា​ចុងក្រោយ​ថា ប្រសិនបើ​យើងរួបរួមរស់ យើងបែកបាក់ស្លាប់ ហើយ​យើង​ត្រូវ​តែ​ជឿ​លើ​ថ្នាក់​ដឹកនាំ និង​វីរ​កងទ័ព​ជួរ​មុខ​ទាំងអស់​គ្នា។ គួរ​បញ្ជាក់​ផងដែរ​ថា ចាប់តាំង​ពី​ព្រឹក​ថ្ងៃ ៨ ខែ​ធ្នូ ឆ្នាំ ២០២៥ មក សេង មង្គល សកម្មភាព​លើ​បណ្ដាញ​សង្គម​របស់​លោក មិន​បាន​ឈប់ឈរ​ឡើយ ដោយ​មាន​ទាំង​ការ​អំពាវនាវ និង​ចែក​រំលែក​ព័ត៌មាន​ពិត​ជាក់លាក់​ដល់​មហាជន។

ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​ពី​សំណាក់​ទាហាន​សៀមទាំង​ផ្នែក​សភាពវុធ និង​ផ្នែក​ព័ត៌មាន​នានា បណ្ដា​សិល្បករ អ្នក​ផលិត​មាតិកា និង​បុគ្គល​មាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​បាន​ពួតដៃ​គ្នា បង្ហាញ​ពី​សាមគ្គភាពជាតិ​ខ្មែរ ដោយ​មិន​អាច​ឲ្យ​អ្នក​ក្រៅ​មក​បំបែកបំពាក់​បាន​ឡើយ៕

រូបភាព៖ Seng Mongkul



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *