បវរកញ្ញាលេចធ្លោ សារី សុវត្តី ប្រកាសខ្លួនត្រៀមដណ្តើមតំណែងពី សំណាង អេលីណា

ជឿជាក់ថា ប្រិយមិត្តនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាពិតជាស្គាល់ និងដឹងពីសមត្ថភាពរបស់ កញ្ញា សារី សុវត្តី ប៉ុន្តែគួរឱ្យសោកស្តាយ បវរកញ្ញារូបស្រស់នេះមិនមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ តាមការគ្រោងទុករបស់នោះឡើយ ដោយចុះក្រោយបង្អស់នាងបានសម្រេចចិត្តបោះបង់ក្តីសុបិន្តដ៏ធំនេះ បន្ទាប់ពីចំណាយពេលរង់ចាំអស់រយៈពេលប្រមាណ ៣ឆ្នាំរួចមក។

មិនយូរប៉ុន្មានក្រោយខកឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ កញ្ញា សារី សុវត្តី ដែលហ្វេនៗសរសើរថា ស្អាត ឆ្លាត មានទាំងចំណេះដឹង និងភាពជឿជាក់ បានសម្រេចចិត្តត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាម្តងទៀត ដោយបានដាក់ពាក្យប្រកួតកម្មវិធី Miss International Cambodia 2024 ដើម្បីដណ្តើមយកមកុដបន្តពី សំណាង អេលីណា Miss International Cambodia 2023។

ផ្តល់បទសម្ភាសន៍ក្នុងពិធីសម្ពោធកម្មវិធី​ Miss & Mister International Cambodia 2024 វត្តី បានឱ្យដឹងថា នាងស្ទើរពុំជឿថា ខ្លួនឯងត្រឡប់ប្រកួតវិញលឿនបែបនេះឡើយ តែការវិលត្រឡប់លើកនេះ គឺនាងមានគោលដៅច្បាស់លាស់ក្នុងការប្រកួតដណ្តើមយកមកុដ ឆ្ពោះទៅ​តំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ បវរកញ្ញាលេចធ្លោនេះបញ្ជាក់ថា នាងត្រឡប់មកម្តងនេះជាមួយការតាំងចិត្តខ្ពស់ក្នុងការឈ្នះ និងតំណាងប្រទេសកម្ពុជា ដើម្បីឈានទៅដល់វគ្គ Top ព្រោះឆ្នាំមុន សំណាង អេលីណា បានចូលដល់ដូច្នេះនាងនឹងមិនធ្វើឱ្យហ្វេនៗខកបំណងឡើយ។

វត្តី ថា នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ដោយពង្រឹងខ្លាំងលើចំណេះដឹងទូទៅឱ្យបានទូលំទូលាយ ហ្វឹកហាត់លើការដើរ ការញញឹម អត្តចរិត ក៏ដូចជាបានត្រៀមលើទេពកោសល្យផងដែរ។ អ្វីដែលពិសេស គឺនាងបានត្រៀមការរាំរបាំ និងក្បាច់គុនល្បុក្កតោ ទៀតផង។

នាងពិតជាពេញចិត្តគុណតម្លៃ និងបេសកកម្មរបស់ Miss International Cambodia 2024 ខ្លាំងណាស់ ព្រោះវាដូចទស្សនៈវិស័យផ្ទាល់ខ្លួនរបស់នាង ដែលផ្តោតសំខាន់លើចំណេះដឹង ការប្រម៉ូតផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងកន្លែងដើរលេងស្អាតៗនៅកម្ពុជា ជាពិសេសគឺការបញ្ចេញមតិជាសាធារណៈ។ វត្តី សង្ឃឹមថា ហ្វេនៗនឹងនៅតែបន្តគាំទ្រនាងសម្រាប់ការវិលត្រឡប់មកវិញលើកនេះក្នុង title ជា Miss International Cambodia 2024៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ