សារ៉ាយ សក្ខណា កូនក្នុងផ្ទៃជិតគ្រប់ខែ តែរាងនៅស្អាតធម្មតា មើលសឹងមិនដឹងកំពុងពពោះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​សម្ដែង សារ៉ាយ សក្ខណា ដែល​នៅ​ទទួល​បាន​ការ​គាំទ្រ​មិន​ស្រកស្រុត បើ​ទោះ​ជា​ពេល​នេះ​មាន​ស្វាមី និង​កូន​ទី​៣​ក្នុង​ផ្ទៃ​ក៏ដោយ។ មិន​ត្រឹម​រក្សា​ប្រជាប្រិយភាព​បាន​នោះ​ទេ សក្ខណា ក៏​នៅតែ​រក្សា​រាង​បាន​មិន​ឡើង​ទម្ងន់​ខ្លាំង​ដូច​អ្នក​មាន​ផ្ទៃ​ពោះ​ទូទៅ។

បើ​តាម​ដឹង សារ៉ាយ សក្ខណា មាន​ផ្ទៃពោះ​កូន​ទី​៣ ប្រហែល ៧ ខែ​ហើយ​ ដែល​នោះ​គឺជា​កូន​ប្រុស។ តែ​រូបរាង​នាង មិន​សូវ​ប្រែ​ខ្លាំង​ឡើយ ខុស​ពី​អ្នក​ម្ដាយ​ដែល​មាន​ផ្ទៃពោះ​ដទៃ ពេល​ពរពោះ​ច្រើន​តែ​ឡើង​គីឡូ​ខ្លាំងដោយសារ​របប​អាហារ និង​ការ​ប្រែប្រួល​អរម៉ូន។ តែ​ចំពោះ​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ដៃ​ជើងក៏​នៅ​ស្រឡូន និង​នៅ​មើល​ឃើញ​ពី​រាង​នៅ​ឡើយ ហើយ​កាល​ថ្ងៃ​ដែល​លោក យ៉ែម សំអូន សុំ​ភរិយា​រៀបការ​ឡើង​វិញ សក្ខិណា ស្លៀក​រ៉ូប​មើល​សឹង​មិន​ដឹង​ថា​មាន​ផ្ទៃពោះ។

ពេលអតីត​បេក្ខភាព Freshie Girl ឆ្នាំ ២០០៦ ស្លៀក​សម្លៀកបំពាក់​ធំ​ៗ រ៉ូបប៉ោងប៉ោង បែប Swag អាច​បិទបាំង​ចំណុចក្បាល​ពោះ​នោះ​យ៉ាង​ល្អ ធ្វើឲ្យ​អ្នក​គាំទ្រ​ខ្លះ​មិន​ដឹង​ឡើយ​ថា​អ្នកនាង​កំពុង​ពរពោះ​កូន​ក្នុង​ផ្ទៃមួយ​ទៀត។ ព្រោះ​តែ​ពូកែ​ជ្រើសរើស​សម្លៀកបំពាក់ និង​ជា​មនុស្ស​ស្រី​មិន​សូវ​មាន​សាច់​តាំង​ពី​ដើម​ផង​នោះ សារ៉ាយ សក្ខណា បើ​ប្រាប់​គេ​ថា​គ្មាន​ផ្ទៃពោះ ក៏​គេ​ជឿ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​តារា​សម្ដែង សារ៉ាយ សក្ខណា បាន​រៀបការ​ ១០ ឆ្នាំជាង​ហើយ ដោយ​រៀបការ​ហើយ​នាង​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​បន្ត​ឡើង​ចុះ​ស្រុក​ខ្មែរ ហើយ​មួយ​រយៈ​នេះ​គឺ​នាង​មិន​បាន​ត្រឡប់​ទៅ​អាមេរិក​វិញ​ឡើយ ដោយសារ​នាង​មមាញឹក​នឹង​ជំនួញ​នៅ​ក្នុង​ប្រទេស ហើយ​ទីផ្សារ​សិល្បៈ​ក៏​មាន​ហូរហែ និងនៅតែហ្វេន​ហ្វេននៅ​​គាំទ្រ​ដដែល។

មក​ទល់​ពេល​នេះ សារ៉ាយ សក្ខណា ទទួល​បាន​ចំណងដៃ​កូន​ស្រី​ច្បង​អាយុ​ជិត ១០ ឆ្នាំ និង​កូន​ប្រុស​អាយុ ៤ ឆ្នាំ និង​កូន​ទី​៣ ក៏​ជា​កូន​ប្រុស តែ​ស្ថិត​នៅ​ក្នុង​ផ្ទៃ​នៅ​ឡើយ ហើយ​សង្ឃឹម​ថា​នឹង​បាន​ជួប​មុខ​ជាមួយ​ម្ដាយ​ឆាប់​ៗ៕  មក​មើល​រូបភាព​ទាំង​នេះ សឹង​មិន​ដឹង​ថា សក្ខិណា មាន​ផ្ទៃពោះ៖

រូបភាព៖ FB សារ៉ាយ សក្ខណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *