ម្តាយបើក ឪពុកបិទ តើកូនស្រីច្បង សាពូន មីដាដា និង សឿ សុធារ៉ា អាចបន្តវេនបានអត់?

រឿងរ៉ាវអតីតប្តីប្រពន្ធអ្នកសិល្បៈ លោក សាពូន មីដាដា និង សឿ សុធារ៉ា បានផុសឡើងមកវិញជាថ្មីម្តងទៀត នៅពេលម្តាយរបស់តារាសម្តែង សឿ សុធារ៉ា ទទួលមរណភាព ចំណែក ខ្លួននាងវិញវង្វេងស្មារតី ភ្លេច​ភ្លាំងច្រើន រហូតស្ទើរតែ​បាត់​បង់​ការ​ចងចាំម្តងៗទៀតផង ធ្វើឱ្យមហាជន និងអ្នកសិល្បៈដូចគ្នាមានក្តីអាណិតអាសូរដល់រូបនាងជាពន់ពេក។

ស្របពេលស្ថានភាពសុខភាព សុធារ៉ា មានការធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់ គេឃើញមានបុគ្គលជាច្រើនបានចេញមុខជ្រោមជ្រែងនាង ក្នុងទម្រង់រូបភាពផ្សេងៗគ្នា ក្នុងនោះ ឃើញវត្តមាន អ្នកដឹកនាំរឿង កៅ សីហា ជា​មិត្តភ័ក្តិ​ល្អ​បានឈ្មុសឈ្មុលជួយអតីតភរិយា មីដាដា ជាច្រើនផ្នែក ថែមទាំងបាននាំទៅរកពេទ្យព្យាបាលថែមទៀតផង។

មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងរូបនេះថែមទាំងអូសទាញកូនស្រីច្បងរបស់​ម្ចាស់បទ “និយមន័យស្នេហ៍” ឈ្មោះ សាពូន ដារ៉ាភិមាន ឱ្យដើរតាមគន្លងម្តាយថែមទៀតផង ដោយលោកបានផ្តល់ឱកាសឱ្យកូនស្រីច្បង សុធារ៉ា អាយុជាង ១០ ឆ្នាំ មកសម្ដែងជាតួឯកស្រី កាលនៅវ័យក្មេង ហើយសម្ដែងជាម្ដាយកូន ជាមួយ សុធារ៉ា ផ្ទាល់តែម្ដង។ ដែលនេះជាការបង្ហាញឱ្យឃើញថា សឿ សុធារ៉ា ចង់ឲ្យកូនស្រីស្នងអាជីព​ភាព​​យន្ដពី​នាងនាពេលអនាគត។

ក្រឡេកទៅលោក សាពូន មីដាដា ជាអតីតតារាចម្រៀងម្នាក់ធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញពេញផ្ទៃប្រទេសឯណោះវិញ បែរជាលើកឡើងលើគណនីហ្វេសប៊ុកផ្លូវការថា មិន​ចង់​ឱ្យ​កូន​ដើរ​លើ​ផ្លូវ​សិល្បៈ​ដូច​គន្លង​ខ្លួន​ឡើយ។ ការលើកឡើងយ៉ាងដូច្នេះ គឺនៅពេលកូនស្រីច្បងរបស់លោកច្រៀង​ចម្រៀង​ផ្ញើរឱ្យលោកសណ្ដាប់ដើម្បី​សម្រាកលក់​ស្រួលកាលពីពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

​

សូមជម្រាបថា សាពូន ដារ៉ាភិមាន កូនស្រីច្បងក្នុងចំណោមកូនប្រុសស្រី២នាក់ ជាដំណក់ឈាមរួមគ្នារវាង សាពូន មីដាដា និង សឿ សុធារ៉ា។ នៅពេលប្តីប្រពន្ធអ្នកទាំងពីរសម្រេចចិត្តលែងលះគ្នា ភាគីខាងម្តាយជាអ្នកទទួ​លបានកូនប្រុសស្រីទាំងពីរមក​គ្រប់គ្រងដូច្នេះពេលនេះ ភិមាន ជាកូនក្នុងបន្ទុករបស់ សឿ សុធារ៉ា។ 

គួរឱ្យចាប់អារម្មណ៍ សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈជោកជាំ ទាំងទេពកោសល្យសិល្បៈ​សម្ដែងល្អ និងច្រៀងបានយ៉ាងពីរោះរណ្តំ កាត់ទៅឪពុកម្តាយរបស់គេ ជាហេតុនាំឱ្យអ្នកដឹកនាំរឿង កៅ សីហា ជឿថា វត្តមានកូនស្រីច្បង​តារា​ប្រុស​ស្រី​រូបនោះ ក្នុងរឿងបុរាណ​លោក នឹងជា​ចំណី​ចក្ខុរបស់ទស្សនិក​ជន​បាន​​ប្លែកភ្នែកទៀត​ជាមិនខាន។

តាមរយៈការបង្ហោះជាសាធារណៈលើគណនីហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ លោកបានផ្តាំផ្ញើ តួឯកស្រីវ័យក្មេងមួយដួងនេះក្នុងក្រអៅបេះដូងបងប្អូនគ្រប់ស្រទាប់វណ្ណៈនៃវិស័យសិល្បៈទម្រង់ទី៧ ថែមទាំងលើកឡើងថា ដុំពេជ្រមួយគ្រាប់នេះ លោកបានយកមកកែច្នៃឲ្យមានពន្លឺចែងចាំង ជះរស្មី លើវិថីសិល្បៈហើយចាប់ពីពេលនេះតទៅ។ 

យោងតាមការលើកឡើងខាងលើនេះ គេនៅមិនទាន់ដឹងថា តើកុមារី សាពូន ដារ៉ាភិមាន ​អាចស្នងតំណែងឪពុកម្តាយបានទេ? ខណៈដែលម្តាយបើក ប៉ុន្តែឪពុកបែរជាចង់បិទផ្លូវទៅវិញ គ្រប់យ៉ាងមានតែរង់ចាំមើលការសម្រេចចិត្តរបស់សាមីខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម