ខៀវ សានសាណា សប្បាយចិត្តសើចបិទមាត់លែងជិត ពេលបានជួប វណ្ណដា

ខៀវ សានសាណា ជា​ពិធី​ការិនី​ដ៏​ល្បី និង​មាន​ថ្វីមាត់ នាង​តែងតែ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ជាច្រើន​ទាំង​កម្មវិធី​ខនសឺត និង​កម្មវិធី​មង្គលការ​អ្នក​មុខ​អ្នក​ការ​លំដាប់​ប្រទេស ក៏​អ្នក​ម្ដាយ​កូន ២ រូប​នោះ​មិន​សូវ​បាត់​មុខ​ដែរ។

ថ្មី​ៗ​នេះ​ដែរ​កំពូល​ថ្វីមាត់​រូប​នេះ​បាន​ជួប​ជាមួយ​កំពូល​តារា​រ៉េប​លំដាប់​ប្រទេស វណ្ណដា ក្នុង​កម្មវិធី​ខនសឺត​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ ២០២៣។ ស្រាប់តែ​យប់មិញ​នេះ សានសាណា បាន​បង្ហោះ​រូបថត ៤ សន្លឹក ជាមួយ​ម្ចាស់​បទ “ALL IN” នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង ព្រម​ទាំង​ភ្ជាប់​ជាមួយ​សារ​បែប​រំភើប​ចិត្ត​ថែម​ទៀត។

ពិធី​ករ​ក្នុង​កម្មវិធី 3 confession បាន​សរសេរ​សារ​រៀបរាប់ ព្រម​ជាមួយ​រូប ៤ សន្លឹក​ជាមួយ វណ្ណដា ថា ” បាន​ជួបidolប្អូន គឺ​ថា​សប្បាយ​ខ្លាំង​តែម្តង ❤️ Vann Da – វណ្ណដា​” ក្នុង​រូបភាព​ទាំង​នោះ​ឃើញ​ថា​ទាំង​តារា​ប្រុស​រ៉េប​ដ៏​កំពូល និង​ពិធី​ការិនី​រាង​តូច​ច្រឡឹង​រូប​នោះ សើច​សប្បាយ​រីករាយ​ខ្លាំង​ដោយ​សើច និង​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ។

មិន​ត្រឹម​តែ​ស្នាម​ញញឹម​ដែល​បង្ហាញ​ពី​ភាព​រីករាយ​ឡើយ ក្នុង​រូប​អ្នក​ទាំង​២ មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ដោយ​ឱប​គ្នា​យ៉ាង​ដូច​មនុស្ស​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។ ក្រោយ​ឃើញ​រូប​ទាំង​នោះ​អ្នក​គាំទ្រ​ពិតជា​ពេញ​ចិត្ត ហើយ​អ្នក​ខ្លះ​និយាយ​លេង​ថា ច្រណែន​ពិធី​ការិនី​រូប​នោះ ព្រោះ​បាន​ឱប​ជាមួយ Idol គេ ហើយ​អ្នក​ខ្លះ​ក៏​​សរសើរ​ពី​ថា​តារា​ប្រុស​ស្រី​ទាំង ២ រួសរាយ និង​ស្រលាញ់​គ្នា​សម​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង