កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

នៅលើបណ្ដាញសង្គម X តារាស្រីរូបនេះបាននិយាយថាបទពិសោធន៍របស់នាងរស់នៅក្រៅប្រទេសបានផ្តល់ឱ្យនាងនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិតរបស់ជនជាតិកូរ៉េ ដែលរស់នៅក្រៅប្រទេសកំណើត។ នាងបានឱ្យដឹងថា «ការបានរស់នៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេលយ៉ាងយូរ បានធ្វើឱ្យខ្ញុំយល់ច្បាស់ និងកាន់តែមានភាពជិតស្និទ្ធជាមួយបងប្អូនជនជាតិកូរ៉េនៅក្រៅប្រទេស ដែលនេះជាមូលហេតុធ្វើឱ្យការងារមួយនេះមានអត្ថន័យកាន់តែជ្រាលជ្រៅសម្រាប់ខ្ញុំ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងអស់ពីចិត្ត ដើម្បីធ្វើជាស្ពានចម្លងដ៏រឹងមាំរវាងបងប្អូនជនជាតិកូរ៉េនៅក្រៅប្រទេស និងសាធារណរដ្ឋកូរ៉េ»៕




























Account
Security
Favourite Content