Sandara Park ជាតារាចម្រៀងជើងចាស់ម្នាក់ក្នុងវិស័យខេប៉ុប ពិតណាស់រូបនាងមានបទពិសោធន៍ក្រាស់ក្រែលថែមទាំងធ្លាប់ឆ្លងកាត់រឿងជាច្រើនផងដែរ។ មែនទែនទៅ ជារឿយៗ នាងតែងចែករំលែកពីរឿងនានាដែលខ្លួនធ្លាប់កាលជំនាន់នៅហ្វឹកហាត់ និងទើបចេញច្រៀងថ្មីថ្មោងជាដើម។
ថ្មីៗ នេះ នាងក៏បានទម្លាយពីរឿងដែលខ្លួនធ្លាប់ត្រូវអតីត CEO របស់ផលិតកម្ម YG លោក Yang HyunSuk ស្ដីឱ្យជាញឹកញាប់ ហើយក្នុងចំណោមនោះគឺរឿងចុចជណ្ដើរយន្ដ។ ក្នុងកម្មវិធី “Unnies With No Appetite” បាននិយាយរៀបរាប់ខ្លះៗពីជីវិតនៅពេលដែលធ្វើជាតារា។
នាងបានលើកឡើងថា៖ នាងជាសមាជិកម្នាក់ដែលឧស្សាហ៍ត្រូវគេស្ដីឱ្យជាងគេ។ ហើយសូម្បីតែរឿងជណ្ដើរយន្ដក៏នាងត្រូវគេស្ដីឱ្យដែរ។ ដោយមានម្ដងពេលនាងបានចូលជិះជណ្ដើរយន្ដជាមួយលោក Yang HyunSuk ដែលជាអតីត CEO របស់ផលិតកម្ម YG។ នៅពេលដែលចូលដល់ភ្លាមនាងហាក់មានការងឿងឆ្ងល់ថា ហេតុអ្វីលោកមិនចុចជាន់ដែលខ្លួនចង់ទៅ? នាងមានអារម្មណ៍ មិនយល់ពីស្ថានភាព តែមិនខ្វល់ច្រើននាងក៏ចុចទៅជាន់ទី ៤ ជាជាន់នាងចង់ទៅ ហើយវាជាជាន់បន្ទប់ហ្វឹកហាត់។
នាងបន្ដថា៖ កាលនោះនាងមិនសូវដឹងពីច្បាប់ទម្លាប់ដូចជាត្រូវជួយចុចជណ្ដើរយន្ដឱ្យមនុស្សដែលមានអាយុចាស់ជាងខ្លួន នាងក៏មិនបានសួរនាំ ឬជួយចុចជណ្ដើរយន្ដជូនលោក Yang HyunSuk ដែរ។ ពេលនោះគាត់ស្រាប់តែងាកមកមើលមុខនាង ហើយទំនងប្រហែលជាគិតថានាងឈ្លើយមិនគោរពចាស់ទុំ ក៏និយាយមកកាន់នាង “កំពុងធ្វើស្អី?” ក្នុងន័យហេតុអ្វីមិនជួយចុចជាន់ជណ្ដើរ។
ជាមួយគ្នាដែរ Sandara Park ក៏ធ្លាប់បាននិយាយក្នុងភាគទី ១៥ របស់កម្មវិធី “Unnies With No Appetite” នាងធ្លាប់សង់ជណ្ដើរប្រអប់ផ្សេងមួយទៀតក្នុងផលិតកម្ម YG ដែលធ្វើឱ្យអ្នកគាំទ្រជឿជាក់ប្រហែលជានាងធុញទ្រាន់នឹងការជិះជណ្ដើររួមជាមួយអ្នកដទៃ និងមិនចង់ត្រូវឱ្យអ្នកដទៃស្ដីឱ្យក៏សង់ថ្មីទុកជិះខ្លួនឯងតែម្ដង៕























Account
Security
Favourite Content