ហ្វេនអន្ទះសាចង់ឃើញការសម្តែង សាយ ដោយសារ poster មួយសន្លឹកនេះ!

ក្រុមអ្នកគាំទ្ររបស់តារាចម្រៀង អ៊ួន បឋម ហៅ សាយ កំពុងតែអន្ទះសាចង់ឃើញការសម្តែងរបស់ idol ពួកគេ នៅក្នុងរឿង «អ៊ុំចនម៉ែដោះ» ដែលជាវណ្ណកម្មស្នាដៃភាពយន្តថ្មីសន្លាងរបស់ផលិតកម្ម ដើមត្នោត។

តាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ ផលិតកម្ម ដើមត្នោត Palm Film ឱ្យដឹងថា កំលោះសង្ហា សាយ ជាតួអង្គសំខាន់ក្នុងរឿង «អ៊ុំចនម៉ែដោះ» ជាកូនជាងកាត់សក់ និងជាតន្ត្រីករ។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែននោះគឺការតុបតែងខ្លួនរបស់ សាយ ដោយគ្រាន់តែឃើញ poster ក៏ចង់សើចបាត់ទៅហើយ ដូច្នេះទើបអ្នកគាំទ្រតារាចម្រៀងសម្លេងស្រទន់រូបនេះ រំភើបចង់ឃើញការសម្តែងនេះឆាប់ៗ។ 

ថ្វីបើកន្លងមក សាយ ធ្លាប់ឆ្លងកាត់កាមេរ៉ារឿងខ្នាតធំច្រើនមកហើយក៏ពិតមែន តែគេកម្រឃើញលោកតុបតែងជាតួអង្គបែបនេះខ្លាំងណាស់ ហើយការសម្តែងជាតួអង្គ​លាបក្រែមម៉្សៅបែបមនុស្សស្រី រឹតតែជារឿងថ្មីប្លែកសម្រាប់លោកតែម្តង។ នេះចាត់ទុកជាចំណីចក្ខុថ្មីមួយទៀតសម្រាប់អ្នកគាំទ្រតារាចម្រៀងរូបសង្ហានេះ បន្ទាប់ពីលោកខកខានបញ្ចេញស្នាដៃភាពយន្តអស់មួយរយៈធំ ហើយងាកទៅផ្តោតខ្លាំងលើការងារសង្គមជំនួសវិញ។

វត្តមានរបស់កំលោះសង្ហាមានស្រុកកំណើតនៅខេត្តរតនៈគិរីរូបនេះ ក្នុងខ្សែភាពយន្តបែប​កំប្លែងបង្កប់​ខ្លឹមសារ​អប់រំ​ល្អ «អ៊ុំចនម៉ែដោះ» ជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់លោកដែលតែងតែទទូចចង់ឱ្យលោកសម្តែងភាពយន្តវិញ។ ខណៈស្នាដៃភាពយន្តថ្មីកំពុងត្រៀមទម្លាក់លើទីផ្សារ ម្ចាស់បទ «ងប់ងុល» សាយ ក៏បានបង្ហាញអារម្មណ៍រំភើប អមជាមួយការបង្ហោះរូប poster បែបកំប្លុកកំប្លែង ថែមទាំងផ្តាំប្រាប់ទស្សនិកជន និងអ្នកគាំទ្រត្រៀមសើចថែមទៀតផង។ មិនតែប៉ុណ្ណោះ លោកក៏បានអរគុណដល់ផលិតកម្ម ដើមត្នោត ដែលបានផ្តល់ឱកាសឱ្យលោកសម្តែងតួប្លែកៗបែបនេះ។

ចង់ដឹងថា រឿង «អ៊ំចនម៉ែដោះ» ល្អមើល និងផ្ទុះសំណើចខ្លាំងប៉ុណ្ណា កុំភ្លេចរង់ចាំតាមដានស្នាដៃភាពយន្តថ្មីនេះរបស់ លោក ឆាយ បូរ៉ា ម្ចាស់ស្នាដៃរឿង «ឃ្លាតទៅសែនឆ្ងាយ» នៅគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម