មិនធម្មតា! ឈុតតំណាងជាតិ ១ នេះឈ្នះផ្ទួនៗក្នុងកម្មវិធីប្រកួតសម្រស់ក្នុងស្រុក

ឈុតនៃរបាំ​ព្រះ​រាជ​ទ្រព្យ​ទម្រង់​ ១០០​ ឆ្នាំ បាន​ក្លាយ​ជា​ឈុត​តំណាង​ជាតិ​ល្អ​ដាច់​គេ​ សម្រាប់​បេក្ខភាព​ក្នុង​កម្មវិធី​​ប្រកួតប្រជែង​សម្រស់ ២ ផ្សេង​គ្នាកាលពីពេល​ថ្មី​ៗ​នេះ ដោយ​គ្រាន់តែ​ម្នាក់​ជ្រើសរើស​ស្បៃធំ ទម្រង់បុរាណខ្មែរ​​ ដោយ​ឈុតម្នាក់​ទៀត​ប្រើប្រាស់​ស្បៃ​តូច តែ​អាច​ទទួល​បាន​ជយលាភី​ដូចគ្នា។

កន្លង​ទៅ​ថ្មីៗ​នេះ កម្មវិធី​ប្រកួត​សម្រស់ Miss Lakamo Cambodia បាន​បញ្ចប់​ និង​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ។ ក្នុង​នោះ ឈុត​តំណាង​ជាតិ​ដែល​ទទួល​បាន​ជយលាភី​ជា​ឈុត​ល្អ​ដាច់​គេ​គឺឈុត សារ៉ាម្នីនាដការីរបាំហ្លួង​ ដែល​គ្រង​ដោយ​បវរ​កញ្ញា ណារ៉ុង​ សៀវឈី តំណាងខេត្ត ព្រៃវែង ។

ដោយ​ឡែក ក្នុង​ការ​ប្រកួត Miss Cosmo Cambodia 2025 ដែល​​បញ្ចប់ទៅ​ប៉ុន្មាន​ខែ​មុន​​នោះ ​ឈុត​តំណាង​ជាតិ​ល្អ​ដាច់​គេ​គឺ​ឈុត របាំ​ព្រះ​រាជ​ទ្រព្យ​ទម្រង់ ​១០០​ ឆ្នាំ គ្រង​ដោយ​បវរ​កញ្ញា ផន ស្រីពី។ បេក្ខភាព​រូប​នេះ​ក៏​ជា​ម្ចាស់​ជយលាភី​នៃ Miss Cosmo Cambodia 2025 ផង​ដែរ។

ឈុត​ដ៏​ប្រណីតនោះ​​​ជា​មរតក​​​បន្សល់​ទុក​ពី​ដូនតា​ជំនាន់​មុន​របស់​ខ្មែរ ពិតជា​មាន​ភាព​រស់​រវើក សក្ដិសម​ឥត​ទាស់។ សម្រាប់នាដកា ត្រូវ​​តុបតែង​ខ្លួន​ដោយ​ម្សៅ​ពណ៌​ស តំណាង​ឲ្យ​ភាព​បរិសុទ្ធ​ល្អ ប្រាសចាក​ពី​មន្ទិល​ទាំងឡាយ​ប្រវត្តិនៃការធ្វើឱ្យរស់ឡើងវិញនៃនាដទស្សនីយភាពនេះដោយស្នាព្រះហស្ត សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ក្នុងឆ្នាំ ២០១៦ ដែលលើកយកការសម្ដែង របាំបួងសួង និង​រឿងព្រះជិនវង្ស។ ដោយមានការយកចិត្តទុកដាក់ពីលោកសាស្រ្តាចារ្យជំនាញនៃរបាំព្រះរាជទ្រព្យ ក្នុង​កិច្ច​ការ​បង្ហាត់​បង្រៀន​ដល់​នាដកា​ដែល​មាន​បាត​ខ្នាត​គ្រឹះ​មូលដ្ឋាន​របាំ​ព្រះរាជទ្រព្យ​ក្នុង​ទម្រង់​បច្ចុប្បន្ន ឱ្យ​ធ្វើ​ការ​ហ្វឹកហាត់​ពត់​យក​លំនាំ​ក្បាច់​តាម​បែបបទ​នៃ​ការសម្ដែងដូចកាលពីជំនាន់នោះ មាន​ខ្នាត​ខ្ពស់ និង​ធំ​ជាង​ខ្នាត​គ្រឹះ​នៃ​របាំ​ព្រះរាជទ្រព្យ​នា​ពេល​សព្វ​ថ្ងៃនេះ៕

រូបភាព ៖ Miss Lakamo Cambodia & Miss Cosmo Cambodia

Leave a Reply

Your email address will not be published. Required fields are marked *