ធ្លាយ​ភ័ស្តុតាង​ស្រស់​ៗ​​ច្រើន​សន្ធឹក​​ធ្វើ​ឲ្យ​គេ​សង្ស័យពី​ទំនាក់ទំនង​ស៊ីជម្រៅ​របស់​ Suzy និង Rose

គឺជាប្រពៃណី​ទៅហើយដែលអ្នកលេងអ៊ីនធឺណេតតែងតែ​ចូល​មើល​បណ្ដាញ​សង្គម​របស់តារាល្បីៗ ហើយ​នៅ​ពេល​ណារក​ឃើញការ​បង្ហោះស្រដៀងគ្នាមួយចំនួនរវាងពួកគេ នោះពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហានឹងលេចចេញមកជាបន្តបន្ទាប់។ ប៉ុន្តែអ្នកណាទៅគិតទៅថា ទេពធីតាសម្រស់​ទាំងពីរគឺ Suzy និង Rosé ក្រុម BLACKPINK នឹងមានរូបភាព ដូច​គូ​ស្នេហ៍​ជាច្រើននៅលើ Instagram ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតកូរ៉េភ្ញាក់ផ្អើលមិន​តិច​នោះ​ទេ។

រូបភាពដូចគ្នាដែលត្រូវបានបង្ហោះក្នុងពេលតែមួយនៅលើ Instagram របស់តារាស្រីដ៏ពេញនិយមទាំង​២ បានបង្ហាញខ្លួនពីឆ្នាំ ២០១៩ ដល់ ២០២០ និងនៅឆ្នាំ ២០១៥ទៀត។ មកទល់ពេលនេះ Knet បានគាស់កកាយ​ឃើញ​តម្រុយ​ជា​ច្រើន​ជុំវិញ​ប្រធានបទនេះ។ ជាមួយភាពចៃដន្យច្រើនដូច្នេះ ប្រសិនបើ Suzy និង Rosé ជាតារាប្រុសស្រីវិញ ពួកគេមិនអាចជៀសផុតពីការសង្ស័យថាកំពុង Dating នោះទេ។

នៅក្នុងខែសីហា ឆ្នាំ២០១៩ ទាំង Suzy និង Rosé បានបង្ហោះរូបថតដែលមាន Caption ដូចគ្នាថា “Let’s be happy” ។
មុនពេលនោះ Suzy និង Rosé ត្រូវគេគិថាបានទៅជិះយន្តហោះក្រុមហ៊ុនដូចគ្នា ដោយផ្អែកទៅលើពណ៌កៅអីពណ៌ខៀវ។
នៅប៉ារីស Rosé និង Suzy បាន check-in នៅកន្លែងតែមួយ នៅសួនផ្កាដូចគ្នា។
រូបថត​ Rosé ស្អាតចែងចាំង ហាក់​ដូច​ជា Suzy ជាអ្នកថត​រូប​ឲ្យ​នាង
កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ តារាស្រីពីរដួងបានបង្ហោះរូបថតមួយសន្លឹកដែលថតនៅកន្លែងដែលមានផ្កាស្រដៀងៗគ្នា

Suzy ធ្លាប់​បង្ហោះ​រូប​ខ្លួន​កំពុង​ផឹក​ស្រា​សាំប៉ាញ​មួយ​ដប​ជាមួយ​ពាក្យ​ថា Rose…

…និងមានការ​លើក​ឡើងអំពី “Rosé” នៅ​លើ vlogs តាំង​ពី​ឆ្នាំ២០១៥ទៀត។

ភាពស្រដៀង​គ្នាក្នុងការបង្ហោះ​របស់ Suzy និង Rosé (BLACKPINK) ទាំង​អស់​នេះ ធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយសារតែអ្នកទាំងពីរមិននៅក្នុងក្រុមហ៊ុន ឬក្រុមតែមួយ ហើយមិនដែលមានសូម្បីតែពេលវេលា​រួម​ឆាកជាមួយ​គ្នា។ អ្នក​​លេង​អ៊ីនធឺណិត​គិត​ថា​ពួកគេ​ទាំង​ពីរ​ត្រូវ​តែ​មាន​ទំនាក់ទំនងពិសេស​ណាមួយ​ ​វា​មិន​អាច​ជា​រឿង​ចៃដន្យ​នោះ​ទេ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)